សុវណ្ណ​, ពល​រដ្ឋ និង​ តុលា ​និយាយ​អ្វី​ខ្លះ​ក្រោយ​កម្ពុជា​ឈ្នះ​តៃប៉ិ ម្សិល​មិញ?

ប្រធាន​ក្រុម​ ​សុខ សុវណ្ណ ​ច្រឹង​ ពលរដ្ឋ ​និង​ខ្សែ​ការពារ​កណ្ដាល​ ណុប តុលា បាន​​លើក​ឡើង​ស្រដៀង​គ្នា​​ បន្ទាប់​ពី​កម្ពុជា​យក​ឈ្នះ​ឆាយ​នីស​តៃប៉ិ ២-០​យប់​មិញ​ថា ពួក​គេ​ប្រឹង​ប្រែង​​លេង​យ៉ាង​ខ្លាំង​​ដោយ​សារ​អ្នក​គាំទ្រ។

 

​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សុខ សុវណ្ណ បាន​ឲ្យ​ដឹង​ថា រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ ដែល​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​។ រូប​គេ​សង្ឃឹម​ថា​ នឹង​អាច​ទទួល​បាន​ឱកាស​នេះ​​ពី​លោក​គ្រូ​ Lee Tae Hoon  ​ម្ដង​ទៀត។ ​ការ​​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​បែប​នេះ​ ធ្វើ​ឲ្យ​គេ​មាន​មោទនភាព​​បំផុត។

 

សុវណ្ណ​, ពល​រដ្ឋ និង​ តុលា ​និយាយ​អ្វី​ខ្លះ​ក្រោយ​កម្ពុជា​ឈ្នះ​តៃប៉ិ ម្សិល​មិញ?កីឡាករ សុខ សុវណ្ណ

 

​ជា​មួយ​​គ្នា​​នេះ ​ខ្សែ​បម្រើ​ការពារ​កណ្ដាល​​ ច្រឹង​ ពល​រដ្ឋ បាន​លើក​ឡើង​​ស្រដៀង​គ្នា​ដែរ​ថា ​ការ​​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​របស់​​គេ​ ដោយសារ​​​អ្នក​គាំទ្រ​​មក​លើក​ទឹក​ចិត្ត​ច្រើន ​ហើយ​កីឡាករ​ទាំង ១១​នាក់​​នៅ​លើ​ទីលាន​លេង​​យល់​ចិត្ត​គ្នា​បាន​ល្អ។ ​​​​ម្យ៉ាង​វិញ​ទៀត រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​​ព្យាយាម​​លេង​ឲ្យ​បាន​ល្អ​បំផុត។

 

សុវណ្ណ​, ពល​រដ្ឋ និង​ តុលា ​និយាយ​អ្វី​ខ្លះ​ក្រោយ​កម្ពុជា​ឈ្នះ​តៃប៉ិ ម្សិល​មិញ?ច្រឹង ពលរដ្ឋ ( លេខ ១៦)

 

​ចំណែក​ខ្សែ​ការពារ​កណ្ដាល​ ណុប តុលា​ វិញ​បាន​លើក​ឡើង​ថា ​ទោះ​បី​ជា​គេ​ត្រូវ​បាន​លោក​គ្រូ​ប្ដូរ​ចេញ​​ ​​ជិត​ចប់​តង់​ទី២​ក៏​​មិន​មាន​អារម្មណ៍​ខឹង ​ឬ​​គិត​ចំណុច​អាក្រក់​អ្វី​ផ្សេង​​​​​ដែរ។ ​​​វា​ជា​ពេល​វេលា​មួយ​ដែល​ចាំ​បាច់​ត្រូវ​ការ​កម្លាំង​ថ្មី​មក​ជួយ​ក្រុម​ បន្ទាប់​ពី​រូប​គេ​​​បង្ហាញ​លើ​ទីលាន​មិន​សូវ​បាន​ល្អ។

 

សុវណ្ណ​, ពល​រដ្ឋ និង​ តុលា ​និយាយ​អ្វី​ខ្លះ​ក្រោយ​កម្ពុជា​ឈ្នះ​តៃប៉ិ ម្សិល​មិញ?កីឡាករ ណុប តុលា(មុខគេ)

សុខ​ សុវណ្ណ ទទួល​បាន​ឱកាស​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ២លើក​​គិត​ទាំង​ជំនួប​ជា​មួយ​តៃប៉ិ​យប់​មិញ។ ស្រប​ពេល ច្រឹង​ ពល​រដ្ឋ ​​ទទួល​​រ៉ាប់រង​តំណែង​រៀម​ច្បង ​ធារី ចន្ថា​ប៊ីន បម្រើ​ការពារ​​បាន​យ៉ាង​ល្អ។ ​​ចំពោះ​ ណុប តុលា វិញ​ត្រូវ​បាន​​ប្ដូរ​ចេញ​ជិត​ចប់​តង់​ទី២ ដោយ​ដាក់​ សឿយ ​វិសាល​ ជំនួស។

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​បាន​​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ពាន​រង្វាន់ ​ AFC Asian Cup 2019 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-០ ​ក្នុង​​ជើង​ទី​ពីរ​លើ​ក្រុម​ភ្ញៀវ​ឆាយនីសតៃប៉ិ ប៉ុន្តែ​បើ​សរុប​ទាំង​ពីរ​ជើង​កម្ពុជា​ឈ្នះ​​ ៤-២ ខណៈ​ជើង​ទី​១​ស្មើ​គ្នា ២-២។

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​