លោក អង្គ វង្ស​វ​ឌ្ឍ​នា ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គ្មាន​ទំនួល​ខុសត្រូវ​ និពន្ធដោយ : ម៉ៅ សុផា       June-09-2016, 9:00 am         472

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អង្គ វង្ស​វ​ឌ្ឍ​នា ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គ្មាន​ទំនួល​ខុសត្រូវ​​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា លោក​ហួសចិត្ត​យ៉ាងខ្លាំង ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​សំណួរ​ឲ្យ​គាត់​ឆ្លើយ​នៅ​រដ្ឋសភា ប៉ុន្តែ​បែរជា​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​មិន​ចូលរួម​ប្រជុំ​។

​លោក អង្គ វង្ស​វ​ឌ្ឍ​នា ដែល​កំពុង​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា​នេះ ជុំវិញ​ការអនុវត្ត​ច្បាប់ តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ថែមទាំង​បាន​ចំអក​ឲ្យ​គណបក្ស​នេះ​ថា គ្មាន​ទំនួល​ខុសត្រូវ​។

​លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​សង្កត់ធ្ងន់​ទៀត អវត្តមាន​របស់​សមា​ជិ​ក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺ​បង្ហាញថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​ខ្លួនឯង និង​មិន​គោរព​រដ្ឋសភា​ទាំងមូល​។

យ៉ាងណាក៏ដោយ​បើទោះបី​ជាគ្មាន​វត្តមានរបស់​តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ ក៏រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​នៅតែឆ្លើយ​សំណួរ​តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលបានស្នើទៅរដ្ឋសភាពកោះហៅ​ឲ្យ​លោក​បំ​ភ្លឺ​នៅរដ្ឋសភា​ប្រមាណ ២៥ នាទី ដែរ នៅព្រឹកនេះ។ ក្រោយពីលោក អង្គ វង្សវឌ្ឍនា ឆ្លើយ​ចប់​ លោក ជាម យាប និងលោក ឈាង វុន តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​ បានឡើង​និយាយ​រិះ​គន់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ផងដែរ។