កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

កុមារា​​​ជន​​ជាតិ​នេប៉ាល់​​​វ័យ​១១​ឆ្នាំ​ម្នាក់​ បាន​​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​ម្យ៉ាង​ដែល​បណ្ដាល​​​​ឲ្យ​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម។

 

កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម
 

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​​កុមារា​ Ramesh Darji បាន​ប្រាប់​​​​​ទៅ​សារព័ត៌មាន​អង់គ្លេស​ Daily Mail ​​ថា​ ស្បែក​របស់​កូន​ប្រុស​​​ខ្លួន​​បាន​ដុះ​ក្រាស់​ឡើង​ៗ​រហូត​ប្រេះ​​បែក​ស្រកា តាំង​​​តែ​ពី​កើត​​មក​បាន​​១៥​ថ្ងៃ។ អ្នក​ស្រី​ Nar Kumari ដែល​ជា​ម្ដាយ​ក្មេង​ប្រុស​បាន​បន្ថែម​ថា ​​អ្នក​ស្រី​និង​ស្វាមី​ពិត​ជា​ចង់​ព្យាបាលកូន​​ណាស់​ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​​​ដូច​នេះ​​​​​អ្នក​ស្រី​បាន​បង្ខំ​ចិត្ត​​មើល​ថែ​​​រក្សា​អនាម័យ​ឲ្យ Ramesh តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

 

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្ដាយ Ramesh ថា​​កូន​ប្រុស​​របស់​ខ្លួន​​ពុំ​មាន​មិត្តភ័ក្ដិ​រាប់​អាន​នាំ​លេង​ដូច​​ក្មេង​ៗ​ដទៃ​ទៀត​នោះ​ទេ ដោយ​សារ​​​​រូប​រាង​របស់ Ramesh បាន​ធ្វើ​ឲ្យ​ក្មេង​ៗ​ជិត​ខាង​ភ័យ​ខ្លាច។ យ៉ាង​ណា​ក្ដី​ Ramesh បាន​​ទទួល​ការ​អាណិត​អាសូរ​​ពី​សប្បុរសជន​មួយ​ចំនួន​​​ជា​ពិសេស​Sanjay Shrestha ​អ្នក​Sanjay Shrestha បាន​បង្កើត​ជា​មូលនិធិ​​​តន្ត្រី​សប្បុរសធម៌​ជួយ​ដល់​កុមារ​​ខាង​លើ​។

 

កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម
 

ចំពោះ​រឿង​រ៉ាវ​របស់ Ramesh បាន​ទទួល​ការ​ចាប់​អារម្មណ៍​ដល់​តារា​ចម្រៀង​ស្រី​​អង់គ្លេសJoss Stone ​នឹង​​ជួយ​​ឧបត្ថម្ភ​ថ្លៃ​ព្យាបាល​ដល់​​ក្មេង​ប្រុស​នេប៉ាល់​​នោះ​ផង​ដែរ។

 

គួរ​បញ្ជាក់​ថា​​​ជំងឺ​​ Ichthyosis ជា​ករណី​ជំងឺ​ហ្សែន​​​​កម្រ​មួយ​ ដែល​អាច​កើត​ឡើង​លើ​ទារក​មួយ​ក្នុង​ចំណោម​​កូន​៤​នាក់​។ ទារក​ដែល​កើត​​មក​ជា​​មួយ​លក្ខខណ្ឌ​ជំងឺ​នេះ​មាន​ស្បែក​លូត​លាស់​លឿន​ជាង​​​ទារក​មាន​ស្បែក​ធម្មតា​៧​ដង​បង្ក​ឲ្យ​ស្បែក​ក្រាស់​ប្រេះ​ស្រកា​ ដែល​ត្រូវ​ការ​ចាំ​បាច់​​សម្អាត​និង​អនាម័យ​ជា​ប្រចាំ៕

 


កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម
កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម
កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម
កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

ចុចអាន៖  ​ក្មេង​ប្រុស​​មាន​ស្បែក​បែក​ស្រកា​​ខ្លាំង​ ត្រូវ​​​​មើល​ថែ​​​​ងូត​ទឹក​ជា​ប្រចាំ​​ដើម្បី​សង្គ្រោះ​ជីវិត​
​​​
​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail
​​​​
​​​​​​​​​