គ្រួសារ​ក្រីក្រ កូនប្រសារ​មាន​ជំងឺ ម្តាយក្មេក​ចាស់ជរា ស្វែងរក​សប្បុរ​ជន

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ ដែល​មាន​តែ​ម្តាយក្មេក ចាស់ជរា និង​កូនប្រសារ​ប្រុស កំពុង​មាន​ជំងឺបាន​លើកដៃ​សំពះ សុំ​ក្តី​មេត្តា ពី​សប្បុរសជន ជិត​ឆ្ងាយ ព្រោះតែ​ពួក​គាត់​ទាំង​២​នាក់ កំពុង​ជួប​កង្វះខាត​ជា​ខ្លាំង ។ ដោយសារ​តែ​ជីវភាព ពឹងផ្អែក​លើ​កូនប្រសារ​ប្រុស ធ្វើ​កម្មករ​សំណង់ តែ​ពេល​នេះ​បានធ្លាក់ខ្លួន​មាន​ជំងឺ​ទៅ​ហើយ ។ គ្រួសារ​នេះ រស់នៅ​ក្នុងភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

ក្នុង​ខ្ទម​ស្លឹក សង់​លើ​ដី​របស់​គេ បងប្រុស កែវ យឿ​ន អាយុ ៥៤​ឆ្នាំ បាន​រាបរាប់ ថា កាល​ដើម​ឡើយ គ្រួសារ​គាត់​មាន គ្នា​៤​នាក់ គឺ ប្រពន្ធ កូន ម្តាយក្មេក និង​រូប​គាត់ ។ កម្ម​អកុសល ប្រពន្ធ​គាត់ បាន​ស្លាប់​នៅ​ឆ្នាំ ២០០១ ក្រោយមក កូន​គាត់​បាន​ស្លាប់ នៅ​ឆ្នាំ​២០០៣ ។

ចាប់តាំងពី​កូន និង​ប្រពន្ធ​គាត់​បាន​ស្លាប់​ទៅ គាត់​បាន​ខំធ្វើការ​ជា​ជាងសំណង់ ចិញ្ចឹម​ម្តាយក្មេក ឈ្មោះ ស៊ឹ​ប ហឿ​ង អាយុ​៨៥​ឆ្នាំ ដោយ​សង់​កូនខ្ទម នៅ​ក្បែរ​គ្នា លើ​ដី​របស់​គេ ដែល​ស្នាក់​នៅ​មើល​ចាំ​ដី​ឲ្យ​គេ ។ ក្រោយមក​នៅ​អំឡុង​ឆ្នាំ​២០១៣ គាត់​បាន​ធ្លាក់ខ្លួន​ឈឺ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ គ្មាន​បាន​ទៅ​ធ្វើការ​ជាងសំណង់​ទេ ។

ដូចនេះ​ជីវភាព​កាន់តែ​ដុនដាប ពេល​ខ្លះ​រក​អង្ក​ដាំបាយ​គ្មាន បាន​លោក​មេ​ភូមិ និង​អ្នក​ជិតខាង ជួយ​ផ្តល់​អង្ករ និង​ម្ហូបអាហារ ចេះ​តែ​ទ្រាំ​រស់ ពេល​ណា​មាន​សុខភាព​អាច​ទៅ​ជួយ​កិច្ចការ​នៅ​សាលា​បុណ្យ​ក្នុងភូមិ បាន​ប្រាក់​បន្តិចបន្តួច គ្រាន់​បាន​ទិញ​អង្ករ ។ ដោយសារ​តែ ទុក្ខ​លំបាក​កាន់តែ​ខ្លាំង​បែប​នេះ រូប​គាត់ និង​ម្តាយក្មេក​សូម​លើ​ដៃ​សំពះ សុំ​ក្តី​មេត្តា​ពី​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​រូប​គាត់ ដែល​កំពុង​ជួប​ការ លំបាក នេះ​ផង ព្រោះ​ពួក​គាត់​គ្មាន​រំពឹង សាច់ញាតិ​ណា ក្រៅពី​បងប្អូន​ជា​សប្បុរសជន​ឡើយ ។

លោក តុ​ប ឆាន មេ​ភូមិ​ទ្រា​ត្បូង បាន​បញ្ជាក់​ថា គ្រួសារ​នេះ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ បន្ទាប់​បុរស​ឈ្មោះ កែវ យឿ​ន ធ្លាក់ខ្លួន​ឈឺ គឺ​ដាច់​បាយ​តែ​ម្តង ។​សព្វថ្ងៃ​បាន រូប​គាត់​ជា​មេ​ភូមិ ដើរ​រៃ​អង្គាសអង្ករ ខ្លះ​ឲ្យ​ជា​ប្រាក់ យក​មក​ឧ​ប​ត្ថ​ម​គ្រួសារ​នេះ បាន ម្តង ពីរ​ដែរ ក្នុង​នាម​លោក​ជា​អា​ជ្ញ​ធរ ភូមិ​សូម​អំពាវនាវ ដល់​សប្បុរសជន សូម​មេត្តា​ជួយ​គ្រួសារ​ខាងលើ​នេះ​ផង គឺ​ពិតជា​ក្រីក្រ​ប្រាកដ​មែន ។

ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ដោយសារ​តែ មើលឃើញ​ភាព​លំបាក​គ្រួសារ​នេះ​ខ្លាំង​ពេក ភ្នាក់ងារ​យើង​បាន ជួយ​ឧ​ប​ត្ថ​ម ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ផង​ដែរ និង​សង្ឃឹមថា សប្បុរ​ជន គ្រប់​ទី​ជិត​ឆ្ងាយ នឹង​មាន​ក្តី​មេត្តា ដល់​គ្រួសារ​ខាងលើ​នេះ យកបុណ្យ​ផង​ចុះ​៕    

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រួសារ​ក្រីក្រ កូនប្រសារ​មាន​ជំងឺ ម្តាយក្មេក​ចាស់ជរា ស្វែងរក​សប្បុរ​ជន

គ្រួសារ​ក្រីក្រ កូនប្រសារ​មាន​ជំងឺ ម្តាយក្មេក​ចាស់ជរា ស្វែងរក​សប្បុរ​ជន