អ្នកភូមិម្នាក់​ ត្រូវក្រុមអ្នកប្រើប្រាស់គ្រឿងញៀន​ កាប់ប្រអប់ដៃ​ និងពោះ​ ធ្លាយពោះវៀន

ពោធិ៍សាត់៖ អ្នកភូមិម្នាក់ត្រូវបានក្រុមអ្នកញៀនថ្នាំ កាប់ត្រូវប្រអប់ដៃ​ និងត្រូវពោះ​ ធ្លាយពោះវៀន​ រួចថែមទាំងវាយ និងដំបង​ នៅម៉ោងប្រមាណ ១១៖៣០នាទី​ យប់ថ្ងៃទី៧​ ខែមិថុនា​ នៅភូមិអូរបាក់ត្រា​ ឃុំព្រងិល​ ស្រុកក្រវាញ។

មន្ត្រីនគរបាលបានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ​ មាក​ ភ័ស​ ហៅញ៉ាញ់​ និងបក្ខពួក មួយចំនួនទៀត​ បានប្រើដាវសាមរ៉ៃ​ និងដំបង វាយកាប់ទៅលើ​ ជនរងគ្រោះ​ វ៉ាន់​ ចាន់រី​ ហៅពឿន​ភេទប្រុស​ អាយុ៣២ឆ្នាំ​ រស់នៅភូមិអូរបាក់ត្រា​ បណ្តាល​ឲ្យរបួស ត្រង់ប្រអប់ដៃ​ ខាងឆ្វេង១កន្លែង , ត្រូវត្រង់ប៉េងទឹក ខាងស្តាំ បណ្តាលអោយ ចេញពោះវៀន​ និងត្រូវត្រង់បោះដៃផុត ខាងស្តាំ បណ្តាលអោយ រងរបួសធ្ងន់ធ្ងរ។

មន្ត្រីនគរបាលបានបន្តថា​ ជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តពោធិសាត់​ ហើយមូលហេតុ ដោយជនរងគ្រោះ ខឹងនិងក្រុមជនសង្ស័យ អោយកូនប្រុសរបស់ខ្លួន ដែលមានអាយុ ៦ឆ្នាំ ផឹកទឹកក្នុងដប​ ដែលពួកវា បានប្រើប្រាស់ សារធាតុញៀនរួច។

ក្រោយកើតហេតុ​ កម្លាំងសមត្ថកិ្ចបានចុះស្រាវជ្រាវ ហើយធ្វើការឃាត់ខ្លួន បានចំនួន៣នាក់ ១,ឈ្មោះមាក លី ហៅឃ្លី ភេទប្រុស អាយុ២៩ឆ្នាំ ២,ឈ្មោះញ៉ាក់ រួន ភេទប្រុស អាយុ២៣ឆ្នាំ ៣,ឈ្មោះបាន ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ ។ ដោយឡែក ជនដៃដល់ និងបក្សពួកមួយចំនួនទៀត រត់គេចខ្លួន ។

អ្នកទាំងអស់នេះ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ។ នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូននិងស្រាវជ្រាវ តាមចាប់បន្ត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  រស់នៅផ្ទះក្បែរខាងនាំគ្នាព្រួតវាយសន្លប់ស្តូកស្តឹង ជាងមួយម៉ោងរួចរត់ ទៅសម្ងំក្នុងផ្ទះបាត់ នៅវេលាម៉ោង១០យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងបុរីសន្តិភាព២ សង្កាតមចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ រតនា អាយុ៣០ជាង រស់នៅកន្លែងកើតហេតុខាងលើ។

នៅមុនកើតហេតុជនរងគ្រោះ កំពុងរត់ហាត់ប្រាណ ដើម្បីសុខភាពស្រាប់ជនសង្ស័យ ខាងលើមានគ្នា៥នាក់ ប្រដាប់ដោយដំបង មកស្ទាក់ព្រួតវាយជនរងគ្រោះ បណ្តាលរងរបួសធ្ងន់សន្លប់ ជាង១ម៉ោងហើយ នៅមិនទាន់ដឹងខ្លួនទៀត ដោយមិនទាន់ដឹងមូលហេតុ ច្បាស់លាស់នោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងដើម្បីតាមចាប់ក្រុមបង្កផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកភូមិម្នាក់​ ត្រូវក្រុមអ្នកប្រើប្រាស់គ្រឿងញៀន​ កាប់ប្រអប់ដៃ​ និងពោះ​ ធ្លាយពោះវៀន