Google​ ​នឹង​ប្រកាស​ឈ្មោះ​ផ្លូវ​ការ​ ​Android​ ​N​ ​នៅខែក្រោយ

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ ​Google​ ​ដែល​ប្រើ​ឈ្មោះ​បណ្ដោះ​អាសន្ន​ជា​ ​Android​ ​N​​​ នឹង​មាន​ឈ្មោះ​ផ្លូវ​ការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ​ខណៈ​ ​Google​ ​ទទួល​ឈ្មោះ​ដែល​ផ្ដល់​ដោយ​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​នាក់​ជុំវិញ​ពិភពលោក​ ​។​

 

Google​ ​នឹង​ប្រកាស​ឈ្មោះ​ផ្លូវ​ការ​ ​Android​ ​N​ ​នៅខែក្រោយ

 

Google​ ​បាន​បង្កើត​តំណ​ភ្ជាប់​មួយ​ ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ ​​ផ្ដល់​ឈ្មោះ​នានា​សម្រាប់​ដាក់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ជំនាន់​ថ្មី​របស់​ពួក​គេ​ ​។​ ​តែ​សម្រាប់​ឈ្មោះ​ទាំង​ឡាយ​ដែល​អ្នក​គ្រប់​គ្នា​ផ្ដល់​ឲ្យ​នោះ​ ​នឹង​ត្រូវ​ ​Google​ ​ប្រើ​ឬ​អត់​ ​គឺ​មិន​ទាន់​ប្រាកដ​នោះ​ទេ​ ​មាន​តែ​រង់ចាំ​ការ​ប្រកាស​ផ្លូវ​ការ​ពី​ ​Google​ ​ប៉ុណ្ណោះ​ ​។​

 

Google​ ​នឹង​ប្រកាស​ឈ្មោះ​ផ្លូវ​ការ​ ​Android​ ​N​ ​នៅខែក្រោយ

 

បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ទូទៅ​ឈ្មោះ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​គឺ​ប្រើ​តាម​ឈ្មោះ​បង្អែម​ ​ឬ​ស្ករ​គ្រាប់​ ​ដែល​មាន​ដូច​ជា​ ​Jelly Bean, KitKat, Lollipop និង Marshmallow ជា​ដើម​៕​

 

អាន​បន្ត​ ​៖​  ដំណោះស្រាយ​ថ្មី បង្កើន​ប្រសិទ្ធភាព​ទូទាត់​ការ​ចំណាយ​សម្រាប់​ធនាគារ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖ ​​​phonearena