Forbes៖​មើល​ទៅ​មាន​តែ​ Ronaldo​ និង Messi ទេ​ដែល​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ច្រើន​ជាង​គេ​

ទស្សនាវដ្ដីល្បី Forbes បានបញ្ចេញបញ្ជីឈ្មោះកីឡាករ(អត្តពលិកគ្រប់ប្រភេទកីឡា)១០០នាក់ដែលមានលុយច្រើនជាងគេក្នុងពិភពលោក។

Forbes៖​មើល​ទៅ​មាន​តែ​ Ronaldo​ និង Messi ទេ​ដែល​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ច្រើន​ជាង​គេ​

តាមពិតទៅកីឡាករជាច្រើននាក់ ដែលប្រកបអាជីពជាអ្នកកីឡាករក្នុងទឹកដីសហរដ្ឋអាមេរិកសុទ្ធ តែស្ថិតក្នុងលំដាប់កំពូលទាំង១០០ទៅហើយៗភាគតិចណាស់ដែលមានកីឡាករបាល់ទាត់។ ប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលជាងនេះគឺកំពូលខ្សែប្រយុទ្ធលេងក្នុងពានរង្វាន់ La liga ទាំងពីរនាក់ Cristiano Ronaldo លេខមួយនិង Leo Messiស្ថិតក្នុងលំដាប់លំដាប់លេខពីរ។ Super Star របស់ Real Madrid ស្ថិតក្នុងកំពូលតារាងមានលុយ៨៨លានដុល្លារ ខណៈSuper Star របស់ Barcelona មានលុយ៨១.៤លានដុល្លារ។
គ្រាន់តែការថតផ្សាយពាណិជ្ជកម្ម និងចំណូលបន្ទាប់បន្សំផ្សេងៗ Ronaldoរកបាន៣២លានដុល្លារ ខណៈប្រជាប្រិយភាពក្នុងបណ្ដាញសង្គម Facebook, Instagram និង Twitter មានអ្នកគាំទ្រច្រើនជាងគេ។
ចំណែកអត្តពលិកដែលជាជនជាតិអង់គ្លេសមានប្រាំនាក់ក្នុងបញ្ជីទាំង១០០នាក់គឺ៖  Lewis Hamilton (លេខ១១)មានលុយ៤៦លានដុល្លារ,  Rory McIlroy (លេខ១៧) មានលុយ៤២.៦លានដុល្លារ។ Gareth Bale (លេខ២៥) មានលុយ៣៥លានដុល្លារ Wayne Rooney (លេខ៤៩)មានលុយ២៦.១លានដុល្លារ និង  Andy Murray  (លេខ៧៤)មានលុយ២៣លានដុល្លារ។
កីឡាករដែលមានសញ្ជាតិអាមេរិកមានចំនួន៦៥នាក់ក្នុងបញ្ជីឈ្នះទាំង១០០នាក់ខណៈគ្រាន់តែកីឡាករ baseball  មានដល់ទៅ២៦នាក់ទៅហើយ។ ក្រៅពីនេះនៅមានកីឡាករមកពីអាហ្សង់ទីន៣នាក់អាល្លឺម៉ង់បីនាក់និង សាធារណរដ្ឋដូមីនីកា៣នាក់។
Forbes៖​មើល​ទៅ​មាន​តែ​ Ronaldo​ និង Messi ទេ​ដែល​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ច្រើន​ជាង​គេ​
ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Forbes៖​មើល​ទៅ​មាន​តែ​ Ronaldo​ និង Messi ទេ​ដែល​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ច្រើន​ជាង​គេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កីឡា  ព័ត៌មាន
Tags: