ហេតុការណ៍ផ្ទុះទូរស័ព្ទ វិះធ្វើឲ្យបុរសម្នាក់…

Videos


លោក Zhang កំពុងតែធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់តែលោកមានអារម្មណ៍ថា ភ្លៅរបស់លោកកំពុងរងកម្តៅយ៉ាងខ្លាំង ហើយពេលលោកយកដៃទៅប៉ះ លោកវិះនឹងលស់ព្រលឹងទៅហើយ ។

ហេតុការណ៍ផ្ទុះទូរស័ព្ទ វិះធ្វើឲ្យបុរសម្នាក់…

ទូរស័ព្ទដៃចល័តរបស់លោកបានផ្ទុះនៅក្នុងហោប៉ៅ រហូតបណ្តាលឲ្យភ្លើងឆេះខោ តែដោយសារស្មារតីលោកនៅរឹងប៉ឹង ទើបលោក Zhang អាចជួយខ្លួនឯង កុំឲ្យរងរបួសបាន ដោយលោកបានស្រាតខោលោកចេញយ៉ាងលឿន ។ អ្នកសារព័ត៌មានមួយរូបក៏បានទៅដល់ទីតាំងកើតហេតុយ៉ាងលឿន ដោយរកឃើញថា ទូរស័ព្ទដៃដែលផ្ទុះនោះមានផ្លាកសញ្ញាជាទូរស័ព្ទក្រុមហ៊ុន Samsung និង មានលេខម៉ូដែល SM-G9009W ។ គេក៏បានឃើញលោក Zhang នៅកន្លែងកើតហេតុនោះដែរ ដោយរូបគាត់ពុំទាន់ទៅណានៅឡើយ ។ លោក Zhang បានប្រាប់អ្នកសារព័ត៌មាន លោកបានទិញទូរស័ព្ទនេះកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃប្រមាណ ៦០០ ដុល្លារ ហើយក្រោយពីទិញមក ទូរស័ព្ទនេះតែងតែកើនឡើងកម្តៅជារឿយៗ ក្រោយពេលប្រើប្រាស់អស់រយៈពេលយូរ ប៉ុន្តែលោកមិនគិតថា វានឹងអាចផ្ទុះបែបនេះទេ ។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើលោកមិនមានស្មារតីគ្រប់គ្រងខ្លួនឯងនាពេលនោះទេ លោកប្រហែលជារងរបួសធ្ងន់ធ្ងរជាមិនខាន ហើយលោកក៏សូមអំពាវនាវឲ្យអ្នកផលិតចេញមុខបកស្រាយចំពោះរឿងនេះផងដែរ ។

ហេតុការណ៍ផ្ទុះទូរស័ព្ទ វិះធ្វើឲ្យបុរសម្នាក់…

នេះអាចជាមេរៀនមួយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងឡាយ គប្បីប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះវាអាចបណ្តាលឲ្យអ្នករងរបួសដោយយថាហេតុ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

ហេតុការណ៍ផ្ទុះទូរស័ព្ទ វិះធ្វើឲ្យបុរសម្នាក់…