​រឿង ៤ យ៉ាង​ដែល​អាចឲ្យ រលូត​កូន​បាន​

​រឿង ៤ យ៉ាង​ដែល​អាចឲ្យ រលូត​កូន​បាន​

​ការ​រលូត​កូន​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​អាក្រក់​បំផុត ហើយក៏​មិន​មាន​ស្ត្រី​ណា ចង់​ឲ្យ​វា​កើត​ឡើង​ដែរ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​រឿង ៤ យ៉ាង ដែល​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​នឹង​ការ​រលូត​កូន​ខ្ពស់ ហើយ​ក៏​ត្រូវតែ​ចៀសវាង​វា ឲ្យ​ខាន​តែ​បាន​ដែរ​។

កាហ្វេ​អ៊ី​ន​
ការ​ញ៉ាំ​កាហ្វេ​អ៊ី​ន​ច្រើនពេក ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាម ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង អាចជា​រឿង​គ្រោះថ្នាក់​បាន​។ នេះ​ដោយសារ​តែ ជាតិ​កាហ្វេ​អ៊ី​ន អាច​រំខាន​ដល់​ការ​កាច់​សម្បុក​របស់​អំប្រ៊ីយ៉ុ​ង និងរ​លូ​ត​បាន​។ យ៉ាងណាមិញ ការ​ញ៉ាំ​កាហ្វេ​ត្រឹមតែ ២ ពែង​ជា​រៀងរាល់ថ្ងៃ នៅតែ​អាច​ធ្វើបាន​។

គ្រឿង​ស្រវឹង​
បើសិន​ជា​អ្នក​គិតថា ការ​ញ៉ាំ​ស្រា​មួយ​កែវ​ម្តង​ម្កាល ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​មិន​អី​នោះ ចូរ​គិត​ឡើង​វិញ​ទៅ​។ គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ សុទ្ធតែ​មាន​គ្រោះថ្នាក់​ទាំងអស់​។ គ្រឿង​ស្រវឹង នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​ឈាម​ទៅក្នុង​សុក​។ ស្ត្រី​ដែល​មាន​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​បែបនេះ ត្រូវតែឲ្យ​ពេទ្យ​ពីនិត្យ ដើម្បី​ប្រាកដថា ពួកគេ​មិន​រលូត​កូន​ទេ​។

ជក់បារី​
ការជក់បារី អាច​កាត់បន្ថយ​ការផ្គត់ផ្គង់ អុកស៊ីសែន​ដល់​សុក​បាន ដូច្នេះ ការកាត់បន្ថយ​ឈាម ទៅ​ចិញ្ចឹម​កូន នឹង​កើតមាន​។ មួយវិញទៀត ការជក់បារី ក៏​បណ្តាលឲ្យ​ខូច​ហ្សែ​ន​របស់​ទារក​ដែរ​។

មាន​ភាព​តានតឹង​ច្រើន​
ការ​ថត់​បារម្ភ ស្ត្រេ​ស បាក់​ទឹកចិត្ត និង​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​កាត់បន្ថយ​លំហូរ​ឈាម ទៅ​ចិញ្ចឹម​ទារក​បាន​ទាំងអស់ បើសិន​ជា​ចំនួន​របស់​វា​មាន​ច្រើន​។ ដូច្នេះ ការ​ប្រឈម​នឹងរ​លូត​នឹងមាន​ខ្ពស់​។​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។