​ម្តាយគួរ​ញ៉ាំ​អ្វី ទើប​កូន​កើតមក ឆ្លាត​ជាង​ក្មេង​ធម្មតា​?

​ម្តាយគួរ​ញ៉ាំ​អ្វី ទើប​កូន​កើតមក ឆ្លាត​ជាង​ក្មេង​ធម្មតា​?

​នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រី​ជា​ម្តាយ​គ្រប់រូប ជាពិសេស ស្ត្រី​ដែល​កំពុងតែ​មាន​ផ្ទៃពោះ​តែម្តង​។ វា​ក៏​ជា​សំណួរ​មួយ ដែល​បងប្អូន​អ្នកអាន​របស់​យើង តែងតែ​ចោទសួរ​ជា​ញឹកញាប់​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ក្មេង​ដែល​កើត​ពី​ម្តាយ ដែល​បាន​ញ៉ាំ​ផ្លែឈើ ៦ ទៅ ៧ ដង​ជា​រៀងរាល់ថ្ងៃ ក្នុងពេល​មាន​ផ្ទៃពោះ ឃើញថា ពិន្ទុ IQ របស់គេ អាច​ខ្ពស់​ជាងគេ​ពី ៦ ទៅ ៧ ពិន្ទុ​ឯណោះ នៅ​ពេល​ពួកគេ​ធំ​ឡើង​។

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ផ្លែឈើ គឺ​ល្អ​ចំពោះ​មនុស្ស​យើង​ណាស់​។ ប៉ុន្តែ ការ​ញ៉ាំ​ផ្លែឈើ​ច្រើន ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន គួរឲ្យភ្ញាក់ផ្អើល ចំពោះ​ទារក​ក្នុង​ផ្ទៃ​ដែរ​។ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង ដោយ​សាកលវិទ្យាល័យ Alberta បានបង្ហាញ​ថា អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែឈើ អាច​ចាប់ផ្តើម​តាំង​ពី​ទារក​ក្នុង​ផ្ទៃ​មក​ម្លេះ​។
​ការ​សិក្សា​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន EbioMedicine បាន​រកឃើញថា ទារក​កើត​ពី​ម្តាយ​ដែល​ញ៉ាំ​ផ្លែឈើ​ច្រើន បំផុត​ក្នុង​ពេល​មាន​ផ្ទៃពោះ ឃើញថា​មាន​ការលូតលាស់​ល្អ ច្រើនជាងគេ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត​។

ចំពោះ​ម្តាយ​ដែល​បាន​ញ៉ាំ​ទឹក​ផ្លែឈើ និង​ផ្លែឈើ ៦ ទៅ ៧ ដង​ជា​រៀងរាល់ថ្ងៃ ក្នុងពេល​មាន​ផ្ទៃពោះ កូន​ដែល​កើត​មក​ឃើញ​ថា អាច​ទទួលបាន​ពិន្ទុ IQ ខ្ពស់​ជាង​កម្រិត​មធ្យម​រហូតដល់ ៦ ទៅ ៧ ពិន្ទុ​ឯណោះ​។ កម្រិត​ពិន្ទុ​ជា​មធ្យម​របស់ IQ គឺ ១០០​។

អ្នកស្រាវជ្រាវ​បានបញ្ជាក់​ថា កាលណា​ទារក​នៅ​ក្នុង​ផ្ទៃ​កាន់តែ​យូរ ពួកគេ​កាន់តែ​ទទួលបាន​ការលូតលាស់​បន្ថែមទៀត នៅពេល​ម្តាយ​នៅតែ​បន្ត​ការ​ញ៉ាំ​ផ្លែឈើ​ទៀត​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រាវជ្រាវ​មិនបាន​លើកទឹកចិត្ត​ឲ្យ​ម្តាយ​គ្រប់រូប ខំប្រឹង​ញ៉ាំ​ផ្លែឈើ​ច្រើនៗ ជ្រុល​ពេក​នោះទេ ព្រោះ​វា​អាច​នឹង​បង្ក ជា​បញ្ហា​សុខភាព​ច្រើន​បាន ជាពិសេស ជំងឺ​ទឹកនោម​ផ្អែម​តែម្តង​។ ប៉ុន្តែ ការសិក្សា​បាន​បង្ហាញ​ទៀតថា ត្រឹមតែ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ពីរ អាច​នឹង​ផ្តល់​ប្រយោជន៍​យ៉ាង​អស្ចារ្យ​ទៅហើយ សម្រាប់​ការលូតលាស់ ថាមពល​ខួរក្បាល​កូន​នៅ​ថ្ងៃ​អនាគត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។