Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

នៅ​ក្នុង​ភាពយន្ត “League of Gods” តារា​សម្ដែង​ជួរ​មុខ​របស់​ចិន​រួម​មាន Fan Bingbing និង លី លាន​ជា​នឹង​មាន​​ឈុត​ប្រកួត​ស៊ី​សាច់​ហុតឈាម​គ្នា​ជា​​ច្រើន​រាប់​មិន​អស់។

 

Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

បណ្ដាញ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ភាពយន្ត “League of Gods” នឹង​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៩​ខែ​កក្កដា​ខាង​មុខ​នេះ។ ភាពយន្ត​និយាយ​ពី​កញ្ជ្រោង​បិសាច​និង​ណាចា​នេះ​គ្រោង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​ទស្សនិកជន​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០១៦​នេះ​ព្រោះ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​ល្បី​ជា​ច្រើន​ដូច​ជា Fan Bingbing, Jet Li, Angelababy និង Huang Xiaoming ជា​ដើម។

 

និយាយ​ពី​គម្រោង​ភាពយន្ត​លើក​នេះ តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បាន​និយាយ​ថា៖ “ប្រាកដ​ហើយ​បើ​និយាយ​ពី Kung Fu ខ្ញុំ​ប្រាកដ​ជា​មិន​អាច​ឈ្នះ​បង Jet Li បាន​ឡើយ​តែ​បើ​សម្រស់​និង​ការ​អូស​ទាញ​វិញ ខ្ញុំ​ជឿជាក់​ថា​ខ្លួន​នឹង​ដណ្ដើម​បាន​រាជ​បល្ល័ង្ក”។ Fan Bingbing ក៏​បាន​ទម្លាយ​ដែរ​ថា ក្នុង​រឿង​នេះ កញ្ជ្រោង​កន្ទុយ​៩​និង​គ្រូ​កម្ចាត់​បិសាច Jiang Ziya នឹង​មាន​ឈុត​ឆាក​​កាប់​សម្លាប់​គ្នា​រាប់​មិន​អស់”៕

 

Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

 

ចុចអាន៖តារា​ចម្រៀង​វ័យ​ក្មេង​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ ព្រោះ​ដូច Fan Bingbing ពេក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing