MV ថ្មី “Lucky One”និង“Monster” របស់ EXO អ្នក​គាំទ្រ​​ពេញ​​ចិត្ត​ស្ដូក

បន្ទាប់​ពី​ប្រកាស​កាល​ពី​ដើម​ខែ មិថុនា ក្រុម​ចម្រៀង EXO បាន​ចេញ​​វីដេអូ​ចម្រៀង​​ដល់​ទៅ​ពីរ​បទ​គឺ “Lucky One” និង “Monster” កាល​ពី​​យប់មិញ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

 

MV ថ្មី “Lucky One”និង“Monster” របស់ EXO អ្នក​គាំទ្រ​​ពេញ​​ចិត្ត​ស្ដូក

វីដេអូ​ចម្រៀង​ទាំង​ពីរ​គឺ​ស្ថិត​ក្នុង​អាល់ប៊ុម​ទី​៣ “EX’ACT” ហើយ​សម្រាប់​បទ “Lucky One” មាន​២​​វីដេអូ​មួយ​ជា​ភាសា​ចិន​មួយ​ទៀត​ជា​ភាសាកូរ៉េ។ “Monster” ជា​ប្រភេទ​ញាក់​កន្ត្រាក់​អារម្មណ៍​លាយ​ឡំ​ជា​មួយ​នឹង​ក្បាច់​រាំ​ ចំណែក​ឯ​អត្ថន័យ​ចម្រៀង​វិញ​គឺ​និយាយ​អំពី​ស្នេហា​របស់​គូ​ស្នេហ៍​មួយ​គូ ដែល​​ស្រលាញ់​គ្នា​មិន​អាច​បោះ​បង់​គ្នា​បាន។

 

“Lucky One” ជា​ប្រភេទ​បទ R&B ដែល​និយាយ​អំពី​បុរស​ម្នាក់​ដែល​បាន​កំណត់​ឈប់​ស្វែង​រក​ក្ដី​ស្រលាញ់​ដែល​ ធ្លាប់​តែ​ស្រមៃ​មាន​ក្នុង​បេះដូង​របស់​ខ្លួន​ពី​មុន​មក។ EXO​ នឹង​យក​បទ​ថ្មី​របស់​មក​សម្ដែង​លើ​ឆាក “M!Countdown” នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០១៦៕

 

 

 

ប្រិយមិត្ត​យល់​យ៉ាង​ណា​ចំពោះ​ចម្រៀង​ទាំង​២​បទ​នេះ?

 

ចុចអាន៖ក្រុម​ EXO ​មាន​បទ​ចម្រៀង​​ដំបូង​គេ ​​​អ្នក​មើល​ជាង​១០០​លាន​ដង​លើ YouTube

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

​​