ក្មេង​ប្រុស​ម្នាក់​តែង​តែ​លួច​ចូល​ទៅ​លេង​ជាមួយ​ឆ្កែ​ របស់​អ្នក​ជិត​ខាង ការ​ពិត​មក​ពី …

ស្រ្តីម្នាក់ដែលមានឈ្មោះថា Hollie Breaux Mallet មានការងើយឆ្ងល់យ៉ាងខ្លាំងបន្ទាប់ពិនិត្យវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព ឃើញក្មេងប្រុសម្នាក់តែងតែលួចចូលមកលេងជាមួយឆ្កែរបស់គាត់ ជារៀងរាល់ថ្ងៃ។

ពីមួយថ្ងៃទៅមួយថ្ងៃដោយមើលឃើញពីក្ដីស្រលាញ់របស់ក្មេងប្រុសម្នាក់នោះចំពោះឆ្កែរបស់ខ្លួន លោកស្រី Mallet ក៏បានបង្ហោះវីដេអូ ក៏ដូចជារូបភាពរបស់ក្មេងប្រុសម្នាក់នោះទៅក្នុង Facebook ក្នុងន័យដើម្បីស្វែងរកក្មេងប្រុសម្នាក់នោះ ក៏ដូចជាចង់ប្រាប់គេថា គាត់ស្វាគមន៍គេជានិច្ចក្នុងការមកលេងជាមួយនឹងឆ្កែរបស់គាត់ (Duchess) ។

ដំណឹងនេះក៏បានលេចឮទៅដល់ម្ដាយរបស់ក្មេងប្រុសនោះ ។ លោកស្រី Ginger Clement Breaux ដែលជាម្ដាយរបស់ក្មេងប្រុសម្នាក់នោះបានឆ្លើយតបនឹងលោកស្រី Mallet ថា ក្មេងប្រុសម្នាក់នោះគឺជាកូនប្រុសរបស់លោកស្រី ដែលគេមានឈ្មោះថា Josh។ លោកស្រីបានបន្តថា “ខ្ញុំពិតជារីករាយណាស់ដែលបានឮដំណឹងមួយនេះ ហើយកូនរបស់ខ្ញុំគេតែងតែនិយាយអំពីឆ្កែរបស់លោកស្រីប្រាប់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងទេថា គេបានធ្វើរឿងដល់ថ្នាក់នេះដើម្បីជួបឆ្កែនោះទេ” ។

លោកស្រីMallet

ក្រោយពីស្វែងរក Josh ឃើញ លោកស្រី Mallet ក៏បានអនុញ្ញាតឲ្យគេអាចមកលេងជាមួយនឹង Duchess គ្រប់ពេលដែលគេចង់ ហើយលោកស្រីក៏បានសរសេរពីរឿងរ៉ាវនេះបង្ហោះក្នុង Facebook ផងដែរ។ គ្រប់គ្នាមានការរំភើបយ៉ាងខ្លាំងពេលដែលបានឮពីរឿងរ៉ាវរបស់ Josh ហើយក៏មានអ្នកខ្លះ មានការងើយឆ្ងល់ផងដែរ ថាតើ Josh មិនមានឆ្កែទេនៅផ្ទះរបស់ខ្លួន បើគេស្រលាញ់បែបនេះ ហេតុអ្វីក៏មិនចិញ្ចឹមមួយទៅ?

ឆ្លើយតបនឹងសំនួរនេះលោកស្រី Breaux ដែលជាម្ដាយរបស់ Josh បានប្រាប់ថា ការពិត គេក៏ធ្លាប់មានឆ្កែចិញ្ចឹមខ្លួនឯងមួយដែរ វាមានឈ្មោះថា Bella ប៉ុន្តែវាបានស្លាប់កាលពី ២ ឆ្នាំមុន ដោយសារតែពួកយើងមិនបានថែទាំវាដិតដល់ ត្បិតពួកយើងរវល់ការងារ ចំណែកឯ Josh ត្រូវធ្វើកិច្ចការសាលាជាច្រើន។ Josh ជាក្មេងប្រុសដែលស្រលាញ់ឆ្កែខ្លាំងណាស់ ដោយខ្លាចបាត់បង់ឆ្កែចិញ្ចឹមម្ដងទៀត គេក៏សម្រេចចិត្តមិនចិញ្ចឹមដោយខ្លួនឯងទៀតនោះទេ ដែលនេះប្រហែលជាមូលហេតុដែលគេសុខចិត្តទៅលេងជាមួយនឹងឆ្កែរបស់អ្នកជិតខាង

រូបថតរបស់ Josh ជាមួយនឹង Duchess

ប្រភព ៖

 


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • ក្មេង​ប្រុស​ម្នាក់​តែង​តែ​លួច​ចូល​ទៅ​លេង​ជាមួយ​ឆ្កែ​ របស់​អ្នក​ជិត​ខាង ការ​ពិត​មក​ពី …已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: