ខណៈ​នេះ រដ្ឋសភា​កំពុង​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

រាជធានីភ្នំពេញ ៖​ ដូចតាមការគ្រោងទុក ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​លោក អង្គវង្ស វឌ្ឍានា ​និងមន្រ្តីជំនាញផ្នែកច្បាប់​បានចូល​ទៅ​ឆ្លើយ​បំភ្លឺនៅរដ្ឋសភា​តាមការកោះហៅរបស់​សមាជិកសមាជិការដ្ឋសភា​មកពីបក្សកាន់អំណាច ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ​ការសួរដេញដោលពាក់ព័ន្ឋនឹង​ការអនុវត្តច្បាប់​និងប្រព័ន្ឋយុត្តាធិការ​នៅ​ក្នុងសម័យប្រជុំសភាពេញអង្គនាព្រឹកថ្ងៃទី០៩​ មិថុនា​ ២០១៦នេះ ​ស្ថិតក្រោមអធិបតីភាព​ ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប៉ុន្តែពុំមានវត្តមានសម្តេច​ប្រមុខរាជរដ្ឋាភិបាល និងសមាជិកសមាជិករដ្ឋសភា​មកពីបក្សប្រឆាំងនោះទេ ៕