២០០នាក់ឈរ​ចាំ​លទ្ធផល​យ៉ាង​អន្ទះ​អន្ទែង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​រោងចក្រ «​ក្លូ​ប៊​ល អា​ប៉ា​រ៉ែ​ល​» ប្រមាណ​ជា​២០០​នាក់ បាន​លើកគ្នា​មក​គាំទ្រ​តំណាង​​របស់ខ្លួន​​ចូល​ទៅ​ដោះស្រាយនៅក្នុង​​ក្រសួង​ការងារ កាលពី​វេលា​ម៉ោង​០៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ នេះ ដែល​ជា​ថ្ងៃ​កំណត់​ សម្រាប់​ការ​កោះហៅ​ខាង​តំណាង​រោងចក្រ​ ឱ្យ​ចូល​មក​ធ្វើការ​ដោះស្រាយ ។

ទោះបីជា​យ៉ាងណា ដំណោះស្រាយ​យ៉ាងណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​ទេ ។ គួរ​បញ្ជាក់​ថា រោងចក្រ «​ក្លូ​ប៊​ល អា​ប៉ា​រ៉ែ​ល​» គឺ​ស្ថិត​ក្នុងភូមិ​ត្រពាំង សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ថៅកែ​រោងចក្រ​ធ្វើការ​សុខ​ៗ ស្រាប់តែ​ប្រកាស​បិទទ្វារ​តែ​ម្តង ដោយ​មិន​មានការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ទេ  ។ ដូច្នេះ ខាង​កម្មករ​-​កម្មការិនី ក៏​នាំ​គ្នា​ផ្ទុះ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ផ្សេង​តែ
ម្តង ។