មិនធម្មតា! នារីម្នាក់ អាចផាត់មុខឲ្យដូចនាងKim Kardashian បេះបិទ តែក្នុងមួយពព្រិចភ្នែក (មានវីដេអូ)

ក្រូអាត៖ នារីម្នាក់ អាចប្រែទម្រង់មុខរបស់នាង ឲ្យដូចនឹងតារាដ៏ល្បីល្បាញ នាងKim Kardashianបាន ក្នុងមួយពព្រិចភ្នែក ដោយសារតែភាពប៉ិនប្រសព្វនៃការផាត់មុខរបស់នាង។

ជួបជាមួយនាង Jelena Peric វ័យ២៤ឆ្នាំ ជាអ្នកជំនាញផាត់មុខមួយរូប ដែលជារឿយៗ នាងតែងចូលចិត្តផាត់មុខ តាមនាងKim Kardashian។ ហើយជាពិសេស ក៏មានមនុស្សភាគច្រើន បានយល់ថា នាង Jelena Peric និង នាង Kim Kardashian ដូចជាមនុស្សតែមួយខ្លាំងណាស់ ក្រោយពេលផាត់មុខហើយ។ 

ដោយសារតែស្នាដៃផាត់មុខរបស់នាង បានធ្វើឲ្យសន្ទុះនៃអ្នក Follow កើនឡើងជាលំដាប់ នៅក្នុងបណ្តាញអ៊ិនស្តាក្រាម រហូតទៅដល់៧០ម៉ឺននាក់ឯណោះ។

ក្នុងនោះដែរ ស្រីស្អាតរូបនេះ ក៏បាននិយាយឲ្យដឹងថា រូបនាង មិនមានការភ្ញាក់ផ្អើល នូវចំនួនអ្នក Follow ដ៏ច្រើនលើសលប់ ដែលនាងទទួលបាននេះទេ ចាប់តាំងពីនាង ផ្តើមបង្ហោះរូប នៅក្នុងអនឡាញមក។ ហើយមិនត្រឹមតែ នាងចម្លងស្ទាយផាត់មុខ តាមនាង Kim Kardashianនោះទេ សូម្បីតែរូបរាង និងស្ទាយសម្លៀកបំពាក់ ក៏នាងព្យាយាមឲ្យដូចKim Kardashianដែរ

ចង់ដឹងថា នាង Jelena Peric ពូកែផាត់មុខ ឲ្យដូចនាង Kim Kardashian យ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖
lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកក៏មាន មានស្រ្តីម្នាក់ សុខចិត្តចំណាយលុយ ខ្ទង់ម៉ឺនដុល្លារ ដើម្បីទៅកែ សម្ផស្ស ឲ្យដូចនឹងតារាក្នុងដួងចិត្ត គឺនាងKim Kardashian។

យោងតាម គេហទំព័រ Pop Dust បានឲ្យដឹងថា ស្រ្តីម្នាក់នោះ ឈ្មោះថា Claire Leeson អាយុ២៤ឆ្នាំ បានសម្រចចិត្ត ផ្លាស់ប្តូរ មុខមាត់ របស់ខ្លួន ឲ្យដូចនឹង តារាដ៏ល្បីរបស់អាមេរិក គឺនាង Kim Kardashian។

ក្នុងនោះដែរ Claire Leeson បាននិយាយថា "ខ្ញុំបានកែធ្មេញ ឲ្យសស្អាត និងពង្រីកដើមទ្រូង ឲ្យធំ ជាងមុន។ មិនតែប៉ុណ្ណោះ ខ្ញុំក៏បានស្លៀក ទ្រនាប់គូទម៉្យាង ដែលវា មានសារធាតុស៊ីលីកូន នៅក្នុងហ្នឹង ពីព្រោះខ្ញុំ ចង់បានគូទធំ ដូចនាងKim Kardashian។" បើតាមសម្តីរបស់ Claire Leeson បានបញ្ជាក់ថា គឺរូបនាង បានចំណាយ ទឹកប្រាក់ អស់ចំនួន ៣៥,០០០ដុល្លារ ទៅលើការកែ សម្ផស្សនេះ។

ក្រឡេកមើល រូបថតរបស់នាង នៅខាងក្រោមទាំងអស់គ្នា តើថា បន្ទាប់ពីនាង កែមុខហើយ តើដូចតារាម៉ូដែល Kim Kardashian ដែររឺអត់?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload