តារាស្រីហុងកុងវ័យ ៤៥ឆ្នាំ សឹងតែសម្លាប់ខ្លួន ពេលជួបរឿងស៊យផ្ទួនៗគ្នា

ហុងកុង៖ តារាស្រីជើងចាស់អ្នកនាង Adia Chan បានបង្ហាញខ្លួនសារជាថ្មី នៅក្នុងកម្មវិធីទូរទស្សន៍មួយ ក្រោយពីនាងថតកុនថ្មី សម្រាប់TVB ខណៈដែលសម្រស់របស់នាង នៅតែស្រស់ស្អាតដូចកាលពីមុន។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាង Adia Chan វ័យ ៤៥ឆ្នាំ បានមានវត្ដមាននៅក្នុងកម្មវិធីចិនមួយ ដែលនៅក្នុងនោះ អ្នកនាងបានលើកបង្ហាញពីរឿង ១០ឆ្នាំមុន។ អ្នកនាងបាននិយាយថា កាលពី១០ឆ្នាំំមុន អ្នកនាងមានជំងឺបាក់ទឹកចិត្ដ សឹងតែសម្លាប់ខ្លួន និងឆ្នាំដ៏ពិបាកបំផុតរបស់អ្នកនាង គឺឆ្នាំ២០១៥។ អ្នកនាងបន្ដថា អ្នកនាងបានបាត់បង់អ្វីគ្រប់ៗយ៉ាង ក្នុងមួយពេលតែមួយយប់ ដែលនាងពិតជាក្រ និងសឹងតែគ្មានលុយទិញអាហារញ៉ាំ ហើយអ្នកនាងមិនដែលគិតថា នាងធ្លាក់ខ្លួនដល់ថ្នាក់នេះនោះទេ។

ជាក់ស្ដែងអ្នកនាង មានជំងឺបាក់ទឹកចិត្ដអស់ពេល ១០ឆ្នាំមកហើយ ដែលអ្នកនាងតែងតែចំណាយពេល ទៅមើលគ្រូពេទ្យ ដើម្បីយកថ្នាំពេទ្យ ហើយអ្វីដែលជារឿងដ៏អាក្រក់បន្ថែមទៀតនោះ គឺឪពុកបង្កើតនាងបានលាចាកលោក ដែលរឹតតែធ្វើឲ្យនាង កាន់តែពិបាកចិត្ដ។

ទន្ទឹមនឹងនេះ អ្នកនាងគិតថា ចង់ចាកចេញពីវិស័យសិល្បៈ តែត្រូវបានម្ដាយនាងជំទាស់ ដែលបណ្ដាលឲ្យទំនាក់ទំនងរបស់នាង កាន់តែយ៉ាប់យឺន និងជាមូលហេតុដែលនាង ត្រូវពឹងផ្អែកទាំងស្រុងលើអ្នកគ្រប់គ្រងនាង។ នៅក្នុងឆ្នាំ ២០០៥ អ្នកគ្រប់គ្រងរបស់នាង បានបញ្ឈប់ការងារនាង ដែលបន្សល់ឲ្យនាង សល់ត្រឹមតែខោអាវមួយកំផ្លេប៉ុណ្ណោះ។ មួយវិញទៀត នាងក៏ត្រូវគេបោកប្រាស់ ប្រាក់សន្សំនាងបន្ថែមទៀត ដែលតម្រូវឲ្យនាងគេង នៅតាមដងផ្លូវ។

ទោះជាយ៉ាងណា នៅក្នុងកម្មវិធីដែលនាងចូលរួម នាងក៏បានច្រៀងចម្រៀងលោក Jacky Cheung ដែលមានអត្ថន័យថា នាងចង់ចាប់យកជីវិតថ្មី៕

ប្រភព ៖
lollipop

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ងាកមកមើលតារាស្រីជើងចាស់ដូចគ្នា គឹអ្នកនាង Joey Wong ដែលធ្លាប់ដើរតួ នៅក្នុងខ្សែភាពយន្ត រឿង «អ្នកប្រមាញ់ទីក្រុង» ឬ «City Hunter» ក្នុងឆ្នាំ១៩៩៣ ជាមួយនឹង តារាប្រុស ឈិនឡុង ឬ Jackie Chan ដែលទោះជាមានវ័យ៤៩ឆ្នាំក្ដី ក៏រូបសម្រស់នៅតែរក្សា បានល្អផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ តារាសម្តែងស្រី កើតក្នុងទីក្រុងតៃប៉ិ នៃតៃវ៉ាន់ វ័យ៤៩ឆ្នាំ រូបនេះ បានផ្លាស់ទៅរស់នៅ ប្រទេសកាណាដា ដោយឈប់ថតខ្សែភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ បើទោះបីជា នាងមានវ័យជ្រេរបន្តិច និងបញ្ចប់អាជីព ជាតារាសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ ក៏ដូចជា កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ តារាស្រីដ៏ស្រស់សោភា រូបនេះ បានបង្ហោះរូបថត Selfie ទៅលើបណ្តាញអ៊ីនធឺណែត ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត សរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ដ៏ក្មេងជាងវ័យ និងស្រស់ស្អាត របស់នាង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload