Rachel Lee ជួប​ស្នេហា​បរាជ័យ​ម្តងទៀត ព្រោះ​កូនស្រី​

Videos

តារាសម្តែងចិនដ៏ល្បីឈ្មោះវ័យ ៥០ នាង Rachel Lee ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាស្រីម្នាក់ដែលច្រើនតែអភ័ព្វស្នេហ៍ក្នុងឆាកជីវិតនាង ។ គេបានដឹងថា រាជនីសម្រស់នាឆ្នាំ ១៩៨០ រូបនេះធ្លាប់រៀបអាពាហ៍ពិពាហ៍ម្តងកាលពីឆ្នាំ ១៩៩៦ និង ថែមទាំងមានកូនស្រីម្នាក់ទៀតផង តែចុងក្រោយអាពាហ៍ពិពាហ៍នោះក៏ត្រូវបញ្ចប់ទៅវិញនៅឆ្នាំ ២០០០ ព្រោះតែបញ្ហាផ្ទាល់ខ្លួនមួយចំនួន ។

Rachel Lee ជួប​ស្នេហា​បរាជ័យ​ម្តងទៀត ព្រោះ​កូនស្រី​

រំលងបាន ៧ ឆ្នាំក្រោយពីលែងលះស្វាមីរួច នាងរកបានមិត្តប្រុសថ្មីដែលជាតន្ត្រីករម្នាក់ឈ្មោះថា Calvin Poon ។ អ្នកទាំងពីរបានរួមរស់នៅជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ តែមិនដែលមានគម្រោងនឹងរៀបការម្តងណាឡើយ មិនត្រឹមតែប៉ុណ្ណោះ ព័ត៌មានជម្លោះក៏មិនដែលមានផងដែរ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានសារព័ត៌មានហុងកុងបានចុះផ្សាយថា នាង Rachel និង មិត្តប្រុសបានចែកផ្លូវគ្នាកាលពីខែមុន ដោយលោក Calvin ក៏បានរើឥវ៉ាន់ចេញពីផ្ទះអស់ដែរ ហើយចំពោះមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរដើរផ្លូវរៀងខ្លួន គឺព្រោះតែកូនស្រីនាង Rachel មិនអាចទទួលយកលោក Calvin ជាឪពុកគេបាន ។

Rachel Lee ជួប​ស្នេហា​បរាជ័យ​ម្តងទៀត ព្រោះ​កូនស្រី​

ក្រោយមកទៀត ដើម្បីអាចបញ្ជាក់ថា រឿងនេះជាការពិត ឬ យ៉ាងណានោះ គេក៏បានទូរស័ព្ទទៅសួរមិត្តភក្តិល្អនាង Rachel ដែរ គឺនាង Pinky Cheung តែនាង Pinky បានប្រាប់វិញថា គួរតែឲ្យទូរស័ព្ទសួរនាង Rachel ដោយផ្ទាល់ទៅ ព្រោះនាង Rachel នឹងអាចបកស្រាយសំណួរបានទាំងអស់ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)