​មនុស្ស ១៦ មឺ​ុ​ន​នាក់ ទាមទារ​យុត្តិធម៌​ឲ្យ​សត្វ​ស្វា​ឈ្មោះ Harambe ដែល​ត្រូវគេ​បាញ់សម្លាប់ ( មាន​វីដេអូ )

Videos


ថ្មីៗមកនេះ គឺបន្ទាប់ពីមានករណីអ្នកយាមសួនសត្វម្នាក់បានបាញ់សម្លាប់ពូជសត្វស្វា Gorilla ឈ្មោះ Harambe មួយក្បាលនៅក្នុងសួនសត្វ Cincinnati នៅទីក្រុង Cleveland រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក រួចមកមានការបកស្រាយខុសៗគ្នា ព្រមទាំងមានមនុស្សប្រមាណជា ១៦ ម៊ឺននាក់ បានបង្ហោះសារតាមហ្វេសប៊ុក ដើម្បីទាមទាររកយុត្តិធ៌មឲ្យវា ។

ហេតុការណ៍បាញ់សម្លាប់សត្វស្វានេះ គឺបានកើតឡើងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ ដោយកាល ណោះមានក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានតោងឡើងតាមរបងសំណាញ់លួសដែលព័ទ្ធជុំវិញទ្រុងសម្រាប់ចិញ្ចឹម ពូជសត្វស្វា Gorilla នោះហើយក៏បានធ្លាក់ចូលក្នុងប្រឡាយមួយដែលមានជម្រៅ ៣ ម៉ែត្រដែលគេជីកនៅក្នុង ទ្រុង ។ ភ្លាមៗនោះអ្នកយាមសួនសត្វម្នាក់ក៏ប្រញ៉ាប់រត់ទៅយកកាំភ្លើង ហើយបានបាញ់តម្រង់ទៅលើសត្វស្វា ឈ្មោះ Harambe ដែលកំពុងតែចាប់ឱបក្មេងប្រុសនោះទាល់តែងាប់ ក្រោមហេតុផលថា ដើម្បីជួយសង្គ្រោះអាយុជីវិតក្មេងប្រុសដែលកំពុងតែជួបគ្រោះថ្នាក់ ។

​មនុស្ស ១៦ មឺ​ុ​ន​នាក់ ទាមទារ​យុត្តិធម៌​ឲ្យ​សត្វ​ស្វា​ឈ្មោះ Harambe ដែល​ត្រូវគេ​បាញ់សម្លាប់ ( មាន​វីដេអូ )

ខាងក្រោមនេះជាប្រតិកម្ម និង ការបកស្រាយខុសគ្នាពីមនុស្សមួយចំនួនក្រោយពីមានហេតុការណ៍បាញ់សម្លាប់សត្វស្វា Gorillaឈ្មោះ Harambe ៖
– បុគ្គលឹកសួនសត្វបកស្រាយថា ដោយសារតែជីវិតក្មេងប្រុសនោះអាចប្រឈមនឹងគ្រោះថ្នាក់ទើបមិន មានជម្រើសអ្វីផ្សេងក្រៅពីបាញ់សម្លាប់វាចោល ។ មានអ្នកខ្លះចោទសួរថា ហេតុអ្វីមិនប្រើកាំភ្លើងបាញ់ថ្នាំសន្លប់ ? បុគ្គលឹកសួនសត្វឆ្លើយថា បារម្ភខ្លាចក្រែងប្រសិទ្ធភាពជាតិថ្នាំសន្លប់យូរពេក ហើយក្មេងប្រុសនោះប្រាកដជាដាច់ ដង្ហើមជាមិនខាន ។
– អ្នកដែលបានមើលរូបភាពតាមវីដេអូឃ្លីបនិយាយថា យើងបានឃើញ Harambe យ៉ាងហោចណាស់ បានទាញក្មេងប្រុសនោះចេញពីទឹកប្រឡាយ ២ ដងដែរ ហើយនៅពេលដែលក្មេងប្រុសនោះចង់ចាកចេញត្រូវ បាន Harambe ចាប់ជាប់ទៅវិញ ។
– ក្រុមអ្នកអភិរក្សសត្វមួយចំនួនធំមានប្រតិកម្មខ្លាំងជាងគេ ដោយពួកគេបានបានបន្ទោសទៅលើឪពុក ម្តាយរបស់ក្មេងប្រុសនោះថា ខ្វះការទទួលខុសត្រូវ និងមិនបានមើលកូនឲ្យបានល្អទើបស្វា Harambe ត្រូវ បាត់បង់ជីវិត ។ ម្យ៉ាងទៀតបុគ្គលឹកសួនសត្វដែលបានបាញ់សម្លាប់ Harambe ហាក់ដូចជាជ្រុលបន្តិចដែរ ព្រោះ មិនបានគិតគូឲ្យបានវែងឆ្ងាយ ។ ចំណែកឯលោក O Connor ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាន និយាយប្រាប់ទូរទស្សន៍ CNN ថា ខ្ញុំយល់ឃើញថា ពីដំបូង គឺ Harambe មិនមានបំណងធ្វើបាបក្មេងប្រុសនោះ ឡើយ ដោយវាបានជួយទាញក្មេងប្រុសនោះឲ្យងើបផុតពីទឹកប្រឡាយ ។ ប៉ុន្តែស្រាប់តែមួយរំពេចនោះមានមនុ ស្សជាច្រើនដែលបានចោមរោមមើលចាប់ផ្តើមនាំគ្នាស្រែកខ្លាំង ។ ភ្លាមៗនោះ Harambe ហាក់ដូចប្រែទឹកមុខ និងខឹងសម្បារខ្លាំងទៅលើហ្វូងមនុស្សដែលស្រែកឲ្យវា ទើបវាបញ្ចេញកាយវិការច្រងេងច្រងាងមើលទៅហាក់ដូចជាវាកំពុងតែមានបំណងសម្លាប់ក្មេងប្រុសនោះអ៊ីចឹង ទើបមានរឿងសោកនាដកម្មបែបនេះកើតឡើង ។

ម្យ៉ាង ទៀតរឿងដែលធ្វើឲ្យមហាជនមានប្រតិកម្មខ្លាំងនោះ គឺសម្តីរបស់លោក Thane Maynard ដែលជាប្រធាន គ្រប់គ្រងសួនសត្វ Cincinnati នេះបាននិយាយថា លើកក្រោយប្រសិនបើមានករណីបែបនេះកើតឡើងម្តង ទៀត យើងក៏ធ្វើការសម្រេចចិត្តដូចគ្នានេះដែរ ។

ក្រៅពីនោះបើតាមសម្តីរបស់ប៉ូលីសទីក្រុង Cleveland បាន និយាយថា ខាងភាគីសួនសត្វ និង ឪពុកម្តាយក្មេងប្រុសនោះតាមពិតគួរតែត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ៕

                                                                                                គ ឡេង