គ្រូ​ឆាយនីស​តៃប៉ិ​ អត់​អស់​ចិត្ត​ ​ចង់​សងសឹក​កម្ពុជា​បើ​មាន​ឱកាស

លោក​ Toshiaki Imai ​គ្រូ​បង្វឹក​ឆាយ​នីស​តៃប៉ិ ​បាន​បង្ហើប​ថា​លោក​នឹង​រុះរើ​ក្រុម​ជា​ថ្មី​ម្ដង​ហើយ ​ហើយ​ប្រសិន​បើ​មាន​ឱកាស​នឹង​មក​កម្ពុជា​ដើម្បី​ប្រកួត​សងសឹក​វិញ​នា​ពេល​ខាង​មុខ ព្រោះ​លោក​មិន​អាច​បំភ្លេច​ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មុខ​អ្នក​គាំទ្រ​ជាង​៦​ម៉ឺន​នាក់​នេះ​បាន​ទេ។

 គ្រូ​ឆាយនីស​តៃប៉ិ​ អត់​អស់​ចិត្ត​ ​ចង់​សងសឹក​កម្ពុជា​បើ​មាន​ឱកាស សកម្មភាពប្រកួត

 

ឆាយ​នីស​តៃប៉ិ ​ចាញ់​កម្ពុជា ២-០ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ឆ្លង​ទៅ​វគ្គ​បន្ត​ទៀត​ហើយ​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2019 ។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ លោក Toshiaki ​មិន​អស់​​ចិត្ត​ចំពោះ​គ្រាប់​បាល់​ទី​២​របស់​កម្ពុជា​ឡើយ ​ព្រោះ​លោក​គិត​ថា​អាជ្ញាកណ្ដាល​ចាប់​ខុស ​អ្នក​ចាំ​ទី​របស់​ឆាយនីស​តៃប៉ិ​មិន​បាន​បង្ក​កំហុស​លើ ចាន់​ វឌ្ឍនាកា ​ឡើយ។

 

 គ្រូ​ឆាយនីស​តៃប៉ិ​ អត់​អស់​ចិត្ត​ ​ចង់​សងសឹក​កម្ពុជា​បើ​មាន​ឱកាសលោក​ Toshiaki Imai

 

យ៉ាង​ណា​ក្ដី ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​ខាង​លើ​បញ្ជាក់​បន្ថែម​ថា​លោក​ដឹង​ច្បាស់​ពី​ប្រកួត​ក្រៅ​ដី ​ដូច្នេះ​លទ្ធផល​ចេញ​មក​យ៉ាង​ណា​គឺ​មិន​អាច​កែ​ប្រែ​បាន​នោះ​ទេ។ អ្វី​ដែល​លោក​អាច​ធ្វើ​បាន គឺ​ពង្រឹង​សមត្ថភាព​កូន​ក្រុម​របស់​ខ្លួន ហើយ​បើ​មាន​ឱកាស​នឹង​មក​ប្រកួត​សងសឹក​ជាមួយ​ក្រុម​កម្ពុជា​វិញ។

 

នៅ​វគ្គ​ជម្រុះ​បឋម​ AFC Asian Cup 2019 ​នេះ ​កម្ពុជា​ប៉ះ​ជាមួយ​ឆាយនីស​តៃប៉ិ ​២​ប្រកួត ដោយ​ស្មើ​គ្នា ២-២ ​នៅ​ដី​ឆាយនីស​តៃប៉ិ ​ហើយ​មក​ដី​កម្ពុជា​វិញ ​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ដែល​ជ័យជម្នះ​សរុប​ ៤-២ ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​គោ​ព្រៃ​កម្ពុជា​ឡើង​ទៅ​ជុំ​បន្ត៕

 

អត្ថបទ៖ មុន្នី រម្យ