​​គ្រូ​​ទ័ព​​​​ និង​បឹង​កេត​​ បញ្ចេញ​​ទស្សន​ជុំ​វិញ​កីឡាករ​​​​​ប្រកួត​ញឹកញាប់

​លោក​​​ ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ និង​លោក​​ ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​​លើក​ឡើង​​ជុំវិញ​​កីឡាករ​របស់​ខ្លួន​​មក​ជួយ​ក្រុម​​នា​ប្រកួត​ Hun Sen Cup ដែល​ក្រុម​​ទ័ព​ឈ្នះ​បឹង​កេត​ ២-០​ ម្សិល​មិញ​ ​ក្រោយ​​បំពេញ​ភារកិច្ច​យ៉ាង​ខ្លាំង​នៅ​ក្រុម​ជម្រើស​ជាតិ​​ ដែល​ប្រកួ​ត​ទាំង​ពីរ​នេះ​​​ជាប់​គ្នា​​គ្មាន​ពេល​​គ្រប់​គ្រាន់​ឲ្យ​កីឡាករ​សម្រាក​​។

 

​​​​​​​លោក ទេព ឡុងរចនា បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ពិត​គ្រប់​កីឡាករ​ ដែល​ទើប​បំពេញ​ភារកិច្ច​នៅ​​ជម្រើស​ជាតិ ​លោក​មិន​អាច​ដាក់​ឲ្យ​លេង​បាន​ទេ​​ខ្លាច​មាន​របួស។ ​លោក​មើល​ឃើញ​ថា បឹង​កេត​នៅ​ខ្វះ​ធន​ធាន​កីឡាករ​​ខ្មែរ ដោយ​សារ​​​ជើង​ខ្លាំង​មួយ​នេះ​ប្រើ​​ប្រាស់​កីឡាករ​​បរទេស​ច្រើន​ពេក។

 

​​គ្រូ​​ទ័ព​​​​ និង​បឹង​កេត​​ បញ្ចេញ​​ទស្សន​ជុំ​វិញ​កីឡាករ​​​​​ប្រកួត​ញឹកញាប់លោក ទេព ឡុង​រចនា

 

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា​ ​ក្រុម​ណា​​​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន ​ហើយ​មាន​កម្ម​វិធី​ប្រកួត​ញឹក​ញាប់​​ក្រុម​នោះ​ពិត​ជា​មាន​ផល​វិបាក​ដោយ​សារ​កង្វះ​កីឡាករ។ ​សម្រាប់​ការ​រៀប​ចំ​ឲ្យ​​មាន​កម្ម​វិធី​ប្រកួត​ញឹក​ញាប់​បែប​នេះ​​ មិន​មែន​ជា​រឿង​ល្អ​ឡើយ ប៉ុន្តែ​គ្រប់​ក្លឹប​មិន​អាច​​​ប្រកែក​បាន​ ពី​ព្រោះ​នេះ​ជា​កាតព្វកិច្ច។

 

​​ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​អង្គរ​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ​កីឡាករ​របស់​លោក​​៥​នាក់​បាន​បង្ហាញ​​ខ្លួន​​ក្នុង​ជម្រើស ១១​នាក់​កាល​​ជំនួប​កម្ពុជា​ជា​មួយ​តៃប៉ិ​។ ​មធ្យោបាយ​ល្អ​សម្រាប់​ បឹង​កេត​គឺ​ត្រូវ​ទុក​ឱកាស​​ឲ្យ​កីឡាករ​ ដែល​បំពេញ​ភារកិច្ច​ខ្លាំង​​ទាំង​នោះ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​។

 

​​គ្រូ​​ទ័ព​​​​ និង​បឹង​កេត​​ បញ្ចេញ​​ទស្សន​ជុំ​វិញ​កីឡាករ​​​​​ប្រកួត​ញឹកញាប់លោក ប្រាក់ សុវណ្ណារ៉ា

 

​​​​អតីត​គ្រូ​ណាហ្គាវើល​រូប​នេះ​​បញ្ជាក់​ទៀត​ថា ​​ការ​ប្រើ​ប្រាស់​កីឡាករ​ត្រូវ​គិត​ពី​​បញ្ហា​​របួស​ ​ដែល​វា​អាច​ជះឥទ្ធិពល​​​ដល់​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។ ​​​ចំពោះ​កីឡាករ​ខ្មែរ​​ចំណុច​ខ្វះ​ខាត​ខ្លាំង​បំផុត​គឺ​បទ​ពិសោធន៍​លេង​លើ​ទីលាន ​សម្រាប់​កីឡាករ​បម្រុង​​លោក​មើល​ឃើញ​ថា ​មិន​ខ្សោយ​ទេ​ ប៉ុន្តែ​គ្រប់​ក្លឹប​តែង​ចង់​ឈ្នះ ហេតុ​នេះ​កម្រ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​​លេង​។

 

​ក្លឹប​បឹង​កេត​អង្គរ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​​​ក្រសួង​ការពារ​ជាតិ​កាល​ពី​​យប់​ម្សិល​មិញ​នេះ ដោយ​លទ្ធផល ២-០​​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​សប្ដាហ៍​ទី៥ វគ្គ​ជម្រុះ​តាម​ពូល​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ។ ការ​ពារ​ជាតិ​ឈរ​លេខ១ មាន​១៥ ​ពិន្ទុ​​ ខណៈ​បឹង​កេត​​មាន ១២​​ពិន្ទុ​ឈរ​លេខ២​​ក្នុង​ពូល B៕

 

​​គ្រូ​​ទ័ព​​​​ និង​បឹង​កេត​​ បញ្ចេញ​​ទស្សន​ជុំ​វិញ​កីឡាករ​​​​​ប្រកួត​ញឹកញាប់

ក្រុម​ក្រសួង​ការពារ​ជាតិ​

 

​​គ្រូ​​ទ័ព​​​​ និង​បឹង​កេត​​ បញ្ចេញ​​ទស្សន​ជុំ​វិញ​កីឡាករ​​​​​ប្រកួត​ញឹកញាប់ក្រុម​បឹង​កេត​អង្គរ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​