ន័រវែស​ ​ក្លាយ​ជា​ប្រទេស​​​ដំបូង​គេ​​ដែល​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​​​ឈើ​​​មាន​ប្រសិទ្ធភាព

​ន័រវែស​ ​បាន​​ជាប់​​ឈ្មោះ​ជា​​ប្រទេស​​​ដំបូង​​គេ​​ក្នុង​លោក​​ ដែល​បាន​​​​​​ហាម​ឃាត់​ការ​កាប់​បំផ្លាញ​​ព្រៃ​​ឈើ នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​​ ​​​និង​​​ជា​ជំហាន​​​​ទៅមុខ​ដ៏​​​ធំ​មួយ ​​​ដើម្បី​​បញ្ឈប់​​​​ការ​កាប់​បំផ្លាញ​​ព្រៃឈើ​​​នៅ​ទូទាំង​​ពិភពលោក។​

 

ន័រវែស​ ​ក្លាយ​ជា​ប្រទេស​​​ដំបូង​គេ​​ដែល​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​​​ឈើ​​​មាន​ប្រសិទ្ធភាព

 

​​​​​​​

ក្នុង​ការ​សន្យា​​​សប្ដាហ៍​មុន ​​​ក្រុម​សមាជិក​សភា​ន័រវែស ​ក៏​បាន​​​​ប្ដេជ្ញា​​​​ទទួល​​ទិញ​តែ​​​​ផលិត​ផល​​​​ណា​​​ ដែល​មិន​ចូល​រួម​ចំណែក​​​ក្នុង​​បំផ្លាញ​ព្រៃ​ឈើ​ប៉ុណ្ណោះ​។ ដូង​ប្រេង ​​សណ្ដែក​ សាច់​គោ ​និង​គ្រឿង​សង្ហារិម​​​​ ជា​​​ផលិត​ផល​​​​​​​​​រួម​​ចំណែក​​​​មាន​ការ​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ខ្លាំង​ជាងគេ​។​ ការ​សិក្សា​មួយ​ បង្ហាញ​ថា​​​​​នៅ​​ឆ្នាំ​ ២០០០ និង​​២០១២ ​​​ពាណិជ្ជកម្ម​​​កសិកម្ម​​​​​​​​បាន​​ធ្វើ​​ឲ្យ​បាត់បង់​​ព្រៃ​ត្រូពិក​​​​ចំនួន​ ៧១​% ​ឯណោះ​។​​​

 

​អ្នក​នាំ​ពាក្យ​​​​មូលនិធិ​​​ព្រៃ​លិចទឹក​​​ន័រវែស​​ ​និយាយ​​ថា​ ​ក្នុង​ប៉ុន្មាន​​ឆ្នាំ​​​ថ្មី​ៗ​នេះ ​មាន​ក្រុម​ហ៊ុន​ឯក​ជន​​ជា​ច្រើន​​​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​​ស្រដៀង​​​​​នឹង​​សមាជិក​សភា​​ដែរ ប៉ុន្តែ​​ពេល​នេះ​​​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​​ទប់​ស្កាត់​​បាន​សម្រេច។​​​

 

សមិទ្ធផល​ពេល​នេះ ​គឺ​​ជា​ការ​សន្យា​មួយ​​ ដែល​​ប្រទេស​​ន័រវែស​​​​ ធ្វើ​​ឡើង​​នៅ​​​ជំនួប​កំពូល​​​​ស្ដី​ពី​អាកាសធាតុ​​​​របស់​​អង្គការ​សហប្រជាជាតិ​ក្នុង​​​ឆ្នាំ​ ២០១៤ ​អម​ជាមួយ​​ប្រទេស​អាល្លឺម៉ង់ និង​​ចក្រភព​អង់គ្លេស​​ផង​ដែរ​។

 

​នៅ​ពេល​​ព្រៃ​​ឈើ​​​​ត្រូវ​បាន​កាប់​ ​និង​​ដុត​បំផ្លាញ​​ ​កាបូន​​​​ក្នុង​ដើម​ឈើ​ ត្រូវ​បាន​បញ្ចេញ​ចោល​​ទៅ​ក្នុង​បរិយាកាស​​ជា​​កាបូន​ឌីអុកស៊ីត​ ដែល​ធ្វើ​​ឲ្យ​ប៉ះពាល់​​ដល់​​ស្រទាប់​ផែនដី​។

 

​​​គួរ​បញ្ជាក់​ថា ក្នុង​​ឆ្នាំ​​ ២០០៨ ​​ន័រវែស​​​បាន​​ឲ្យ​​ប្រាក់​​ប្រទេស​ប្រេស៊ីល​​​​ចំនួន​ ១​ពាន់​លាន​ដុល្លារ​ ​​ដើម្បី​ជួយ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​​​​ក្នុង​​ព្រៃ​​លិចទឹក​​អាម៉ាហ្សូន ​ដោយ​កាត់​បន្ថយ​​​​​​​ការ​កាប់​​​បំផ្លាញ​​បាន​ ៧៥% មិន​គួរ​ឲ្យ​ជឿ​​ ​​ក្នុង​​រយៈពេល​​៧​ឆ្នាំ​ទៀត​ផង​៕

 

ន័រវែស​ ​ក្លាយ​ជា​ប្រទេស​​​ដំបូង​គេ​​ដែល​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​​​ឈើ​​​មាន​ប្រសិទ្ធភាព

 

ន័រវែស​ ​ក្លាយ​ជា​ប្រទេស​​​ដំបូង​គេ​​ដែល​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​​​ឈើ​​​មាន​ប្រសិទ្ធភាព

 

ចុចអាន៖ ឥណ្ឌា​​គ្រោង​​​​ចំណាយ​៦,២​ពាន់​លាន​ដុល្លារ​ ​បង្កើត​​ព្រៃ​ឈើ​ឡើង​វិញ

ចុចអាន៖ មហាសេដ្ឋី​ចិន​ទិញ​ដី​នៅ​អាមេរិក​ ២៣​លាន​ដុល្លារ​ទុក​អភិរក្ស​ព្រៃ​ឈើ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Huffingtonpost​​​​