Manchester United ទិញបាន Eric Bailly ពី Villareal ក្នុងតម្លៃ ៣០លានផោន ជាផ្លូវការ

អង់គ្លេស៖ អ្នកគាំទ្របានរំពឹងថា  Ibrahimovic អាចនឹងជាកីឡាករទី១ដែលលោក Jose Mourinho ទិញយកមកមុនគេ ក្នុងរដូវកាលថ្មី តែផ្ទុយទៅវិញ វាខុសពីការរំពឹងទុក ហើយជាក់ស្តែង ក្លិបបិសាចក្រហម Manchester United ទើបបានចុះកិច្ចព្រមព្រៀងទិញយកខ្សែការពារ Eric Bailly ពី Villarreal បានសម្រេច ក្នុងតម្លៃ ៣០លានផោន (ប្រមាណជាង ៤៣លានដុល្លារ)។

ខ្សែការពាររបស់ក្រុមជម្រើសជាតិ Ivory Coast រូបនេះ បានចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយក្លិប ដែលជាកីឡាករដំបូងគេផ្ទេរមកលេង Man Utd មុនគេ​ ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងរដូវកាលថ្មីនេះ។

Bailly ដែលមានវ័យទើបតែ ២២ឆ្នាំ បាននិយាយថា «នេះជាក្តីស្រមៃដ៏ពិតប្រាកដមួយរបស់ខ្ញុំ ក្នុងការមកលេងនៅ Man Utd។ ក្នុងការលេងបាល់ទាត់ក្នុងកម្រិតខ្ពស់ ជាមួយក្លិបធំនេះ គឺជាអ្វីដែលខ្ញុំធ្លាប់តែងតែប្រាថ្នាពីមុនមក» ។

ចំនែកឯគ្រូបង្វឹកលោក Jose Mourinho វិញក៏បាននិយាយដែរថា « Eric មានទេពកោសល្យផ្ទាល់ខ្លួនរបស់គេ ហើយខ្ញុំគិតថា គេអាចនឹងជាកីឡករល្អ និងមានអនាគតនៅទីនេះ»។

គួររំលឹកផងដែរថា កាលពីគាត់លេងនៅលីក La Liga គាត់បានបង្ហាញវត្តមានជាមួយក្លិបទាំងអស់​ ៤០ប្រកួត ដោយ៥ប្រកួតដំបូង ជាមួយក្លិប Espanyol។

កីឡាកររូបនេះធ្លាប់បានផ្ទេរពីក្លិប Espanyol ទៅ Villarreal ក្នុងតម្លៃ ៤.៤លានផោន កាលពីខែមករា ឆ្នាំ២០១៥ កន្លងទៅ ហើយក៏ធ្លាប់បានជួយឲ្យក្រុមជម្រើសជាតិ Ivory Coast ឈ្នះនូវពានរង្វាន់ Africa Cup ផងដែរ។

Bailly ក៏បានបន្ថែមទៀតដែរថា «នេះជាទំនុកចិត្តដ៏ធំមួយ ដែលគ្រូបង្វឹកដែលពោរពេញដោយបទពិសោធន៍ បាននាំយកខ្ញុំមកលេងនៅទីនេះ ហើយគាត់មានការជឿជាក់លើរូបខ្ញុំ ដោយបានទិញខ្ញុំមុនគេបង្អស់ ក្នុងនាមគាត់ជាគ្រូបង្វឹករបស់ Man Utd»។

ទាក់ទងនឹងការទិញកីឡាករនេះ ក្លិបបិសាចក្រហម Manchester United ក៏ត្រៀមខ្លួនរួចរាល់ដែរ ក្នុងការនាំយកកីឡករ Ibrahimovic គ្រាន់តែកីឡាកររូបនេះមិនទាន់សម្រចចិត្ត ហើយព្យាយាមធ្វើការពន្យា ដូច្នេះវាត្រូវការពេលវេលាយូរបន្តិចសម្រាប់អ្នកគាំទ្រ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត