ឆ័យលី ដាឡែន​ ប្រាប់​ពី​ជោគជ័យ​លើក​នេះ

ថ្លែង​តាម​សារ​អេឡិចត្រូនិក​ពី​សហរដ្ឋអាមេរិក​មក​អ្នកនាង ឆ័យលី ដាឡែន បាន​លើក​ឡើង​ថា ​ការ​ទៅ​សម្ដែង​លើក​នេះ​ នាង​ទទួល​បាន​ជោគជ័យ​ជាង​លើក​មុន​ទៅ​ទៀត។

 

ឆ័យលី ដាឡែន​ ប្រាប់​ពី​ជោគជ័យ​លើក​នេះ

តារា​ស្រី​មាន​ស្រុក​កំណើត​នៅ​បាត់ដំបង​ខាង​លើ​បាន​​បញ្ជាក់​ពី​ភាព​ជោគជ័យ​ខ្លួន​ថា “បាន​ជា​ហ៊ាន​និយាយ​ថា​ការ​ដែល​បង​មក​លើក​នេះ​ជោគជ័យ ព្រោះ​តារា​ដែល​មក​ច្រៀង​ជាមួយ​គេ​ត្រលប់​ទៅ​ស្រុក​ខ្មែរ​វិញ​អស់​ហើយ តែ​បង​បាន​នៅ​បន្ត​រហូត​ដល់ ៦ ខែ​ឯណោះ។”

 

ដាឡែន បាន​បន្ត​ថា ​ដំណើ​រ​លើក​នេះ​សម្ដែង​បាន​ច្រើន​រដ្ឋ​​រហូត​ដល់​ចាំ​មិន​អស់ ហើយ​មាន​ការ​គាំទ្រ​ច្រើន​ពីសំណាក់​​ពលរដ្ឋ​ខ្មែរ ដែល​នៅ​ទី​នេះ​ហួស​ពី​ការ​រំពឹង​ទុក​ទៅទៀត។ “តាម​ពិត​បង​ត្រូវ​ត្រលប់​ទៅ​វិញ​តាំងពី​ចុង​ខែ ៣ តែ​ដោយសារ​មាន​ការ​គាំទ្រ​ពី​បងប្អូន​រដ្ឋ​ផ្សេង​ដែល​បង​មិន​បាន​ទៅ ​ទើប​ពួក​គាត់​សំណូមពរ​ឲ្យ​ស្ព័នស័រ​នាំ​ពួក​បង​ទៅ​សម្ដែង​បន្ត”។

 

ឆ័យលី ដាឡែន​ ប្រាប់​ពី​ជោគជ័យ​លើក​នេះ

 

មិន​ត្រឹមតែ​ប៉ុណ្ណោះ ឆ័យលី ដាឡែន បាន​បញ្ជាក់​ថា ​នាង​មាន​អារម្មណ៍​កក់ក្ដៅ ​រំភើប​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​អាមេរិក​ ​ពេល​នាង​ជួប​បញ្ហា​ការ​រិះគន់​លើក​មុន និង​ឲ្យ​នាង​រឹងមាំ​ឡើង​កុំ​ឲ្យ​ចុះចាញ់​អ្វី​ទាំងអស់៕

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់ឲ្យ