វ៉ា​ន់ នី​ឡា ខ្វល់ខ្វាយ​ចំពោះ​ការ​ធ្លាយ​រូប​អាក្រាត

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​នាង​វ៉ា​ន់ នី​ឡា បាន​ប្រកាស​ដាក់​ពាក្យ​ប្តឹង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​វែកមុខ​ជន​ដែល​ទម្លាយ​រូបភាព​អាក្រាត​របស់​នាង​ជា​សាធារណៈ ។

ការ​ប្រកាស​ប្តឹង​របស់​វ៉ា​ន់ នី​ឡា បន្ទាប់​ពី​ចំណង​ស្នេហ៍​នាង និង​កូន​មន្ត្រី​ប៉ូលិស​ថ្នាក់ខ្ពស់​រូប​បាន​កាត់​ផ្តាច់​មិន​អាច​ផ្សះផ្សា​វិញ​បាន ធ្វើ​ឲ្យ​នាង​ព្រួយបារម្ភ​ពី​ការ​បែកធ្លាយ​រូបភាព​ទាំងនោះ​ពី​គូស្នេហ៍​របស់​នាង ។

វ៉ា​ន់ នី​ឡា បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​ពុក​ម៉ែ បងប្អូន​មិត្ត​អ្នកគាំទ្រ​ទាំងអស់ នូវ​គណនី​មួយ​ចំនួន ដែល​បាន​ផុស​រូបភាព​របស់ខ្ញុំ​ដូច​ខាងក្រោម ។ រឿង​នេះ​បាន​កើតឡើង​ប្រហែល​៣​ខែ​មក​ហើយ​តាំងពី​ខ្ញុំ​បាន​បញ្ជាក់​ជូន​ទស្សនាវដ្តី​មួយ​ពី​ការ​បែក​គ្នា​រវាង​ខ្ញុំ និង​សង្សារ​ហើយ​ទោះបី​មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ថា ខ្ញុំ និង​គេ​នោះ​ជា​គ្នា​ធម្មតា តែ​នោះ​មិនមែន​ជាស​ម្តី​របស់ខ្ញុំ​ទេ វា​ជាស​ម្តី​របស់​គេ​ក្នុង​បំណង​លុបលាង ឬ​បិទ​បាំង​អ្វីមួយ ។

ដោយសារ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង ហើយ​ជឿ​លើ​ពាក្យលួងលោម​ផ្អែមល្ហែម​ទើប​ខ្ញុំ​លង់ និង​ជឿ​លើ​គេ ។

ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​បាន​ទទួល​ពាក្យបណ្តឹង​របស់ខ្ញុំ និង​កំពុង​បើក​ការ​ស្រាវជ្រាវ និង​ចាប់​ជន​ទុរយស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ពី​ករណី​គំរាមកំហែង​ចែកចាយ​រូប ភាព​និង​អ្នក​ពាក់ព័ន្ធ​ចែកចាយ​រូបភាព​នោះ ។

ខ្ញុំ​ជឿជាក់​លើ​ច្បាប់ និង​សមត្ថកិច្ច​ថា​នឹង​វែក​រក​ជនល្មើស​មក​ផ្តន្ទាទោស​ទោះបី​គេ​ជា​មន្ត្រី​ប៉ូលិស​កូន​ផ្កាយ កូន​អ្នកមាន​រស់​ក្នុង​វីឡា​ស្កឹមស្កៃ​ក៏​ដោយ​សូម​ផ្តល់​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ជា​ក្មេង​ទន់ខ្សោយ គ្រួសារ​ក្រីក្រ​តូច​ទាប ។

នាង​ខ្ញុំ​សំណូមពរ​បងប្អូន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក សូម​ចៀស​ឆ្ងាយ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ ឬ​រក្សា​ទុក​រូប​អាក្រាត​របស់​នាង​ខ្ញុំ និង​សូម​សំណូមពរ​ជួយ​សហការ ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុង​ករណី​មានការ​កោះហៅ ។ បងប្អូន​ដែល​មិន​ពាក់ព័ន្ធ ហើយ​ឃើញ​គណនី​ដែល​ផុស ឬ​ចែកចាយ​សូម​ជួយ​ប្រមូល​ភស្តុ​តាង​មក​ឲ្យ​នាង​ខ្ញុំ​ផង ។

សូម​បងប្អូន​អធ្យាស្រ័យ​ដល់​អំពើ​ខ្វះ​ការ​ពិចារណា​របស់​នាង​ខ្ញុំ​កន្លង​មកនេះ ។ នេះ​ជា​មេរៀន និង​របួស​ដ៏​ឈឺចាប់​ជាទី​បំផុត​របស់​នាង​ខ្ញុំ ព្រមទាំង​គ្រួសារ ។ នាង​ខ្ញុំ​នឹង​ចេញ​មុខ​បកស្រាយ​តែ​ខណៈ​នេះ​ទុក​ពេល​ដើម្បី​សមត្ថកិច្ច​ធ្វើការ ។

បន្ទាប់​ពី​វ៉ា​ន់ នី​ឡា បាន​បង្ហោះ​សារ​នេះ​ហើយ គូស្នេហ៍​របស់​នាង​បាន​ចូល​ទៅ​ខំ​មេន​យ៉ាង​ខ្លី​ថា «​យើង​គួរតែ​ជួប​គ្នា ឆាប់​ៗ​នេះ មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​មានការ​ភាន់ច្រឡំ​រវាង​អ្នក​ហើយនឹង​ខ្ញុំ ទៅ​ជួប​ប៉ូលិស​ជាមួយ​ខ្ញុំ ៗ ត្រូវការ​សហការ​» ៕