សម្តេច​តេ​ជោ ហ៊ុន សែន នៅ​តែ​ចង​ចាំ​វីរភាព​របស់​សម្តេច ជា ស៊ី​ម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​«​ទោះបី​សម្តេច​ធម្ម​ពោធិ​សាល​បាន​លាចាក​លោក​ទៅ​ហើយ​ក្តី គឺ​ប្រជាពលរដ្ឋ​កម្ពុជា និង​សមាជិក​សមាជិកា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់​ក៏​ដូច​ជា​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ចង​ចាំ​ជា​និច្ច​នូវ​កិត្តិនាម និង​វីរភាព​ក្លាហាន​តស៊ូ​រំដោះជាតិ​ដែល​សម្តេច​បាន​បូជា​ដល់​កម្ពុជា​» ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ខាងលើ​និង​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​០៩ មិថុនា ២០១៦​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស សម្តេច​អញ្ជើញ​ចូលរួម​រាប់​ប្រា​ត្រ​នៅ​ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​១​ឆ្នាំ​នៃ​មរណភាព សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ី​ម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ព្រឹ​ទ្ឋ​សភា នៅ​ភូមិ​គ្រឹះ​សម្តេច​ជា​ស៊ី​ម ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​បួងសួង​សូម​ឲ្យ​វិញ្ញាណ​ក្ខ​ន្ឋ​សម្តេច ជា ស៊ី​ម ទៅ​កាន់​សុគតិ​ភ​កុំបី​ខាន​ឡើយ ៕