កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

មនុស្សភាគច្រើនស្គាល់លោក Jack Ma ជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូប ដែលជាម្ចាស់ក្រុមហ៊ុនលក់ទំនិញ Alibaba។ មុននឹងមានថ្ងៃនេះលោកបានស៊ូជម្នះឧបសគ្គជាច្រើន ហើយដោយសាររវល់វក់ការងារពេកធ្វើឲ្យលោកភ្លេចគិតពីកូនប្រុស ដែលមិនទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយ។

កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

អ្នកស្រី Zhang Ying ដែលជាភរិយារបស់លោក Jack Ma ធ្លាប់បានលើកឡើងពីពេលមួយដែលប្ដីប្រពន្ធអ្នកស្រី បានពលីកម្មកូនប្រុសដែលកើតនៅឆ្នាំ ១៩៩២។ ដោយគិតគូផលប្រយោជន៍ក្រុមហ៊ុនជាធំ អ្នកស្រី Zhang និងស្វាមីបានបញ្ជូនកូនរបស់ខ្លួនទៅមណ្ឌលមើលថែក្មេងចំនួនប្រាំថ្ងៃក្នុងមួយសប្ដាហ៍ ដោយជួបមុខកូនតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ។

នៅឆ្នាំ ២០០២ ពេលដែលអ្នកស្រី Zhang កាន់តំណែងជាអ្នកចាត់ការទូទៅនៅទីស្នាក់ការក្រុមហ៊ុន Alibaba ក្នុងប្រទេសចិន កូនដែលមានអាយុ ១០ ឆ្នាំរបស់អ្នកស្រីបានញៀននឹងការលេងហ្គេមអនឡាញ ដោយចំណាយពេលជាច្រើននៅហាងអ៊ីនធឺណិតកាហ្វេ។ កូនប្រុសនេះនិយាយថា ការទៅផ្ទះគ្មានន័យអីនោះទេ បើឪពុកម្ដាយមិននៅផងនោះ។

កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារMa Yuankun កូនប្រុសរបស់ Jack Ma

ដោយមានចិត្តព្រួយបារម្ភពីកូន Jack Ma បានឲ្យប្រពន្ធរបស់ខ្លួនលាចេញពីតំណែងចាត់ការទូទៅ ដើម្បីធ្វើជាមេផ្ទះពេញម៉ោងវិញ។ Jack Ma បាននិយាយទៅកាន់ភរិយាខ្លួនថា៖ “ក្រុមគ្រួសាររបស់យើងត្រូវការអូនច្រើនជាង ក្រុមហ៊ុនត្រូវការអូន ហើយដែលត្រូវជ្រើសរើសរវាងលុយ និង កូនប្រុស។

ដំបូងអ្នកស្រី Zhang មិនពេញចិត្តនឹងការស្នើសុំនេះដោយយល់ថាលោក Jack Ma ចាត់ទុកគាត់ដូចជាកូនអុក ពេលរៀបការដំបូងអ្នកស្រីបានត្រៀមចិត្តធ្វើជាមេផ្ទះរួចហើយ ប៉ុន្តែក្រោយមកក៏ត្រូវអូសទាញចូលក្រុមហ៊ុន Alibaba ហើយពេលក្រុមហ៊ុនជោគជ័យហើយបែរជាចង់ឲ្យអ្នកស្រីត្រឡប់ធ្វើជាមេផ្ទះវិញ។ យ៉ាងណាក្ដីចុងក្រោយអ្នកស្រីនៅតែសម្រេចជ្រើសយកតួនាទីជាមេផ្ទះ ដើម្បីបំពេញភាពកក់ក្ដៅឲ្យកូនប្រុសរបស់ខ្លួនវិញ។

លោក Jack Ma ស្ងប់ស្ញែងនឹងការលះបង់របស់ភរិយា ហើយបានផ្ដល់នូវភាពជោគជ័យរបស់ខ្លួនទាំងក្រុមហ៊ុន និង គ្រួសារទៅកាន់អ្នកស្រី Zhang។ បច្ចុប្បន្ននេះលោក Jack Ma ជាមហាសេដ្ឋីមានជាងគេលំដាប់ទីពីរក្នុងប្រទេសចិន ដោយមានទ្រព្យសម្បត្តិសរុប ២៣,១ ពាន់លានដុល្លារ៕

ប្រភព៖ sabay

  • កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: