លិច​ទូកដ​កំពង់​ចម្លង​កោះ​កែវ​ បាត់​ខ្លួន​មនុស្ស​៣​នាក់ ​ហែល​រួចខ្លួន​៦នាក់​ បាត់​ម៉ូតូ​៤​គ្រឿង​

កណ្ដាល ៖ នៅ​វេលា​ម៉ោងជាង​២ថ្ងៃទី​៨ ​ខែមិថុនា ​ឆ្នាំ​២០១៦​ទូកដ​កំពង់ចម្លង​កោះ​កែវ ​បានលិច​ក្នុង​ទន្លេ​មេគង្គ​ បណ្ដាលឲ្យបាត់​ខ្លួន​មនុស្ស​ប្រមាណ​៣នាក់​ ហែល​រួចខ្លួន​៦​នាក់​ បាត់​ម៉ូតូ​៤គ្រឿង។

ករណីនេះកើតឡើង ខណៈ​ពេល​ដែល​ទូកដ​ចេញ​ពី​ច្រាំងទន្លេ​ជាង​៣០​ម៉ែត្រ ​គាប់​ជួន​មាន​ខ្យល់​កន្ទ្រាក់​លាយឡំ​ នឹង​ភ្លៀង​ធ្លាក់​ផង​នោះ ក៏បក់​បោក​ទូកដ ចម្លង​មនុស្ស​មក​ត្រើយម្ខាង​ នៃ​ស្រុក​កៀន​ស្វាយបណ្ដាលឲ្យលិចតែម្ដង។

ទីតាំង​កំពង់​ចម្លង​កោះ​កែវ​ ស្ថិតនៅ​ភូមិ​កោះ​កែវ​ ឃុំ​កោះ​កែវ ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ក្នុង​ពេល​នេះ​អាជ្ញាធរ​ស្រុក​កៀនស្វាយ​រួម​ទាំង​ប៉ូលិស​ប៉េអឹម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ល្វាឯម ចុះ​អន្តរាគមន៍​តាម​ដង​ទន្លេ​មេគង្គ​ស្វះ​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន។ រហូត​មកទល់​ម៉ោង​៣​និង​៣០​នាទីរសៀលថ្ងៃដដែល​ ត្រូវ​បាន​រក​ឃើញ​សព​បាន​ម្នាក់​អាយុ​៦០​ឆ្នាំ។ ក្នុងចំណោម​អ្នក​ដែល​បាត់​ខ្លួន​ មាន​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​ផង​ដែរ។ ក្រោយ​កើតហេតុ​ម្ចាស់​ទូកដ ​និង​អ្នក​បើកបរ​ទូកដ​បាន​រត់គេច​ខ្លួន៕