បើ​មាន​​កូន​ភ្លោះ​ស្រី១ប្រុស១ ចិន​ចង់​​ឱ្យ​នរណា​កើត​មុន?

កូនភ្លោះ​កើត​មក​ច្រើន​តែ​ប្រុសៗ ឬ​ស្រីៗ ចំណែក​​ស្រី​មួយ​​ប្រុស​មួយ គឺ​កម្រ​ណាស់ ប៉ុន្តែ​បើ​សិនមាន​ប្រុស​មួយ​ស្រី​មួយ​វិញ ប្រជាជន​ចិន​ចង់​ឱ្យ​កូន​ប្រុស​កើត​មុន​ជាង​កូន​ស្រី។

 

បើ​មាន​​កូន​ភ្លោះ​ស្រី១ប្រុស១ ចិន​ចង់​​ឱ្យ​នរណា​កើត​មុន?រូបតំណាង

ប្រជាជន​ចិន​ជឿ​ថា កូនប្រុស​ជា​អ្នកតស៊ូ រ៉ាប់រង​ការ​លំបាក​គ្រប់​បែប​យ៉ាង ហើយ​បើ​កូន​ប្រុស​កើត​មុន ​កូន​ស្រី​នឹង​មាន​​​សំណាង ស្រណុកខ្លួន មិន​នឿយហត់ និង​ពិបាក​រកស៊ី​ចិញ្ចឹម​គ្រួសារ​​ឡើយ។ នេះ​ជា​​សម្ដី​របស់​លោក កុក ឡុង គ្រូ​ចិនសែ​នៅ​ស៊ិនសែ​ហោរា បកប្រែ​ឯកសារ​ខ្មែរ​ចិន ចិនខ្មែរ។

 

គ្រូ​ចិនសែ​​រូប​នេះ​បន្ត​ថា៖ “ភាគច្រើន​គេ​វះកាត់ យក​កូន​ប្រុស​មុន តែ​បើ​កើត​តាម​ធម្មជាតិ គឺ​ពឹង​ទៅលើ​ព្រហ្មលិខិត…មាន! តែ​កម្រ​ណាស់! ភាគច្រើន​កើត​មក​ប្រុស​ទាំង​ពីរ ស្រី​ទាំង​ពីរ”។

 

កូន​ភ្លោះ​ស្រី​ប្រុស ប្រៀបបី​​ដូច​ជា​ ហង្ស​ហើយ​នឹង​នាគ​ ​នាំ​​លាភ​សំណាង​ឱ្យ​គ្រួសារ។ ​លោក​គ្រូបាន​​​​បន្ថែម​ទៀត​ថា បើ​តាម​ជំនឿ​ចិន កូន​ស្រី ​ដែល​កើត​មក​ជាមួយ​កូន​ប្រុស​ហ្នឹង ជា​សង្សារ​របស់​ឪពុក​កាល​ពី​ជាតិ​មុន៕

 

ចុចអាន៖ ហេតុ​​អ្វី​ខ្មែរ​​អាច​រៀបការ​ថ្ងៃ​ចូល​ឆ្នាំ​​ថ្មី​បាន ប៉ុន្តែ​​ចិន​មិន​អាច?

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបភាព៖ manchestereveningnews