ហ៊ាន​​ប្រើ​កម្មវិធី​ទូរសព្ទ​ទាំង​នេះ​ អាច​ជាប់​គុក​នៅ​កូរ៉េ​ខាង​ជើង

​​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ Daily NK បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​កូរ៉េ​ខាង​ជើង​ដែល​ប្រើ​កម្មវិធី​ផ្ញើ​សារ​ដូច​ជា​ Kakao Talk, Line ឬ WeChat ​​អាច​ប្រឈម​នឹង​​​ការចាប់​ខ្លួន។

 

ហ៊ាន​​ប្រើ​កម្មវិធី​ទូរសព្ទ​ទាំង​នេះ​ អាច​ជាប់​គុក​នៅ​កូរ៉េ​ខាង​ជើង

 

​ច្បាប់​ថ្មី​ខាង​លើ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ទូរសព្ទ​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​សារ​ទូរសព្ទ​ទាំង​នោះ​ធ្វើ​ឲ្យ​​​លេច​ធ្លាយ​ព័ត៌មាន​ទៅ​ប្រទេស​ក្រៅ។ ជន​ណា​ម្នាក់​ដែល​រក​ឃើញ​ថា​មាន​ប្រើ​កម្មវិធី​ផ្ញើ​សារ​ខាង​លើ​ នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ក្បត់។ មិន​តែ​ប៉ុណ្ណោះ​​នឹង​ជាប់​ទោស​ពី​បទ​ចារកម្ម​ ដែល​​បាន​រួម​សហការ​ជា​មួយ​សត្រូវ ហើយ​អាច​នឹង​បញ្ជូន​ទៅ​ជំរំ​គុក​នយោបាយ​ ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម។

 

ហ៊ាន​​ប្រើ​កម្មវិធី​ទូរសព្ទ​ទាំង​នេះ​ អាច​ជាប់​គុក​នៅ​កូរ៉េ​ខាង​ជើង

 

បញ្ជាក់​ថា​កម្មវិធី​​ Kakao Talk និង​ Line ជា​កម្មវិធី​ផ្ញើ​សារ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចំណែក​ឯ​ WeChat ក៏​ជា​កម្មវិធី​ផ្ញើ​សារ​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន៕​​​​​​​​​​

 

​ចុច​អាន៖ ​Mekorama​ ​ហ្គេម​ជួយ​បង្កើន​ការ​គិត​ ​មាន​ក្រាហ្វិក​ត្រជាក់​ភ្នែក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Koreaboo