កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

កុមារាជនជាតិនេប៉ាល់វ័យ១១ឆ្នាំម្នាក់ បានកើតជំងឺហ្សែនខុសប្រក្រតីម្យ៉ាងដែលបណ្ដាលឲ្យស្បែកបែកស្រកាប្រេះដូចថ្ម។

កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

តាមការឲ្យដឹងពីឪពុកកុមារា Ramesh Darji បានប្រាប់ទៅសារព័ត៌មានអង់គ្លេស Daily Mail ថា ស្បែករបស់កូនប្រុសខ្លួនបានដុះក្រាស់ឡើងៗរហូតប្រេះបែកស្រកា តាំងតែពីកើតមកបាន១៥ថ្ងៃ។ អ្នកស្រី Nar Kumari ដែលជាម្ដាយក្មេងប្រុសបានបន្ថែមថា អ្នកស្រីនិងស្វាមីពិតជាចង់ព្យាបាលកូនណាស់ ប៉ុន្តែពុំមានលទ្ធភាពដូចនេះអ្នកស្រីបានបង្ខំចិត្តមើលថែរក្សាអនាម័យឲ្យ Ramesh តាមលទ្ធភាពដែលអាចធ្វើបាន។

តាមការឲ្យដឹងពីឪពុកម្ដាយ Ramesh ថាកូនប្រុសរបស់ខ្លួនពុំមានមិត្តភ័ក្ដិរាប់អាននាំលេងដូចក្មេងៗដទៃទៀតនោះទេ ដោយសាររូបរាងរបស់ Ramesh បានធ្វើឲ្យក្មេងៗជិតខាងភ័យខ្លាច។ យ៉ាងណាក្ដី Ramesh បានទទួលការអាណិតអាសូរពីសប្បុរសជនមួយចំនួនជាពិសេសSanjay Shrestha អ្នកSanjay Shrestha បានបង្កើតជាមូលនិធិតន្ត្រីសប្បុរសធម៌ជួយដល់កុមារខាងលើ។

កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

ចំពោះរឿងរ៉ាវរបស់ Ramesh បានទទួលការចាប់អារម្មណ៍ដល់តារាចម្រៀងស្រីអង់គ្លេសJoss Stone នឹងជួយឧបត្ថម្ភថ្លៃព្យាបាលដល់ក្មេងប្រុសនេប៉ាល់នោះផងដែរ។

គួរបញ្ជាក់ថាជំងឺ Ichthyosis ជាករណីជំងឺហ្សែនកម្រមួយ ដែលអាចកើតឡើងលើទារកមួយក្នុងចំណោមកូន៤នាក់។ ទារកដែលកើតមកជាមួយលក្ខខណ្ឌជំងឺនេះមានស្បែកលូតលាស់លឿនជាងទារកមានស្បែកធម្មតា៧ដងបង្កឲ្យស្បែកក្រាស់ប្រេះស្រកា ដែលត្រូវការចាំបាច់សម្អាតនិងអនាម័យជាប្រចាំ៕

កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម

ប្រភព៖ sabay

  • កុមារា​កើត​​​ជំងឺ​ហ្សែន​​​ខុស​ប្រក្រតី​​​​មាន​ស្បែក​បែក​ស្រកា​ប្រេះ​​ដូច​​ថ្ម已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កំសាន្ត
Tags: