ឃើញ​​កំណប់​សល់​ពីសម័យ​សង្គ្រាម​ជិត​​១០០​​គ្រាប់​

​​ខេត្តបន្ទាយ​មានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ភ្ជួរ​ដីចម្ការ​​របស់​ខ្លួនក៏​​ប្រទះ​ឃើញ​គ្រាប់​​​មិន​ទាន់​ផ្ទុះ រួច​រាយការណ៍​មក​​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ​កាលពី​​ព្រឹក​ថ្ងៃ​ទី​០៨​ មិថុនា​ ២០១៦ ​​។

​លោក​សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​ឧកញ៉ាហង្ស ស៊ី​ផា និង​ប្រតិភូ​អមដំណើរ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង ​។ ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​​គ្រាប់​នេះ ត្រូវ​​​ប្រជាពលរដ្ឋ​ឃុំ​បន្ទា​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រទះ​ឃើញ​នៅ​ចំណុច​ទ្រ​នា​ប់​តា​ស៊ី ជាប់​និង​ភ្នំ​ចង្ក្រាន​យក្ស ក្បែរ​ព្រំប្រទល់​ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរ​មាន​ជ័យ និង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។

លោក សួន បរ​វ បាន​មាន​ប្រសាសន៍​ថា ​បើ​តាម​សេចក្តីរាយការណ៍​ម្ចាស់​ចម្ការ​​បាន​រៀបរាប់​ថា​ ចំ​ណុ​ច​ដែល​គាត់​ធ្វើ​ចម្ការ​អតីត​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ នា​អំឡុង​ទស្ស​វត្ស​ឆ្នាំ​១៩៨០ ។ តាម​ការ​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​របស់​អង្គភាព​ស៊ី​ម៉ាក់បានឱ្យ​ដឹង​ថា ​គ្រាប់​យុទ្ធ​
ភ​​ណ្ឌ​មិន​ទាន់​ផ្ទុះ​​ទាំងនោះ មាន​គ្រាប់​មីនតោន​ចំនួន​៤​គ្រាប់​, ​គ្រាប់បែក​ចំនួន​២​គ្រាប់​ និង​គ្រាប់ DK 82 នៅ​កប់​ក្នុង​ដី​ជិត​១០០​
គ្រាប់​។ ​នៅ​តំបន់​ទ្រ​​នា​ប់​តា​ស៊ីនេះ​ គឺជា​តំបន់​ដែល​មាន​ទឹកអូរ​ហូរ​ មិន​ចេះ​រីងស្ងួត ដូច្នេះ​ នា​សម័យ​សង្គ្រាម កងទ័ព​ភាគី​ណា​ក៏​គេ​ចូល​ចិត្ត​មក​ឈរជើង​នៅ​តំបន់​នេះ​ដែរ​ ។