អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រគល់​ពស់ថ្លាន់​១​ក្បាល​ ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​

ភ្នំពេញ ៖ ពស់ថ្លាន់​មួយ​ក្បាល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ​ប្រគល់​ជូន​ទៅ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ ថ្ងៃទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់ពី​ប្រជាពលរដ្ឋ​ចាប់​បាន​យក​មក​ប្រគល់ជូន​អាជ្ញាធរ។

លោក​គឹម វុត្ថា ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ​ បាន​ឲ្យ​ដឹង​ថា ​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជា​ង​៥​គីឡូក្រាម  ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់​ភូមិ​០៦​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ចាប់​បាន​ យក​ទៅ​ប្រគល់​ឲ្យ​ប្រធាន​ភូមិ​០៦ ​រួច​​បាន​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​ខណ្ឌ​ កាលពី​ព្រលប់​ថ្ងៃទី​០៨ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​លុះដល់​ព្រឹក​ថ្ងៃទី​០៩​ ខែមិថុនា​នេះ​ អាជ្ញាធរ​បាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​មក​ទទួល​យក​ទៅ​ព្រលែង​អភិរក្ស​ផង​ដែរ​។

ក្នុង​ពេល​ចុះ​មក​ទទួល​ពស់ថ្លាន់​មួយ​ក្បាល​ នា​ព្រឹក​នោះ​ដែរ​ លោក​សុខ មី ជា​អនុប្រធាន​អន្តរាគមន៍​ចាប់​បង្ក្រាប​សត្វព្រៃ​ឈើ​ចល័ត​ នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ​ពស់ថ្លាន់​មួយ​ក្បាល​នេះ ​គាត់​និង​ក្រុមការងារ​នឹង​យក​ទៅ​ព្រលែង​នៅ​តំបន់​អភិរក្ស​បរិស្ថាន​បឹង​ទន្លេ​ង​សាប ជា​មួយ​នឹង​សត្វ​ច្រើន​ប្រភេទ​ទៀត​ ដែល​ពួកគាត់​ទទួល​បាន​ពី​គេ ​ដូចជា​ពស់​ និង​អណ្ដើក​ជាដើម​​៕