ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​



បន្ទាយមានជ័យ​ ៖ ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មួយ​ក្រុម​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ​ដា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ចុះ​ល្បាត ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ នៅ​​​ចំណុច​ផ្លូវ​កែង​មន្ទីរ​ពេទ្យ​បង្អែក​ថ្មី​ក្នុង​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ​​ហើយ​​បាន​ប្រទះឃើញ​ជន​សង្ស័យ​ម្នាក់​​បម្រុង​នឹង​ចែកចាយ​ថ្នាំញៀន ​នៅ​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី​៨​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ​​ក៏​​​ធ្វើ​ការ​ឃាត់ខ្លួន​តែម្ដង។

លោក​វរសេនីយ៍ឯក ​ស ​ប៊ុន​សឿង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​គ្រឿងញៀន និង​អនីតិជន​បាន​និយាយ​ថា​ ជនសង្ស័យ​មាន ឈ្មោះ គង់ ​រក្សា ភេទ​ប្រុស​ អាយុ​២​៥​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក ​ស ​ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា ​នៅចំពោះមុខ​អាវុធហត្ថ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​គ្រឿ​ង​ញៀន​ទាំង​អស់​នេះ ​ខ្លួន​បាន​ស៊ី​ឈ្នួល​កាន់​ឲ្យ ​ឈ្មោះ គា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ-សង្កាត់​ជាមួយគ្នា​​រយៈពេល​កន្លះ​ខែ​កន្លង​មក​ហើយ ​ក្នុង​មួយ​ជើង​តម្លៃ​១.៩០០​បាទ​។​

លោក ​ស ​ប៊ុន​សឿង​ បាន​បញ្ជាក់​ទៀត​ថា​ យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួចមក​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​​​​​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ ក្នុងករណី​ជួញដូរ​គ្រឿងញៀន​