ពក​បាតជើង​បែបនេះ​មិនមែនជា​សញ្ញា​ល្អ​នោះឡើយ កុំ​ព្រងើយកន្តើយ​ឱ្យសោះ​!

​    ​យើង​បានដឹងហើយថា មុខ​គឺជា​កញ្ចក់​សម្រាប់​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​យើង​ហើយ​កាលពីពេល​ថ្មីៗ​នេះ មានការ​សិក្សា​ជាច្រើន​បាន​និយាយថា ជើង​របស់​យើង​ក៏​ស្រដៀង​នឹង​មុខ​ដែរ​។ ដូច្នេះ​យើង​ត្រូវ​ដឹង​ពី​ការ​ប្រាប់​សញ្ញា​នៅ​ជើង​របស់​យើង​។​

​    ​* ប្រសិនបើ​ជ្រុះ​រោម​លើ​ម្រាមជើង នោះ​ជា​សញ្ញា​បង្ហាញថា​លោកអ្នក​មាន​បញ្ហា​លំហូរ​ឈាម​ក្នុង​រាងកាយ​។​

​    ​* ប្រសិនបើ​អ្នក​រមាស់​មេជើង នោះ​ប្រហែលជា​សញ្ញា​រោគ​ប្រគ្រីវ ការឆ្លង​មេរោគ​ឬក៏​ការ​រលាក​សន្លាក់ឆ្អឹង​។ ប៉ុន្តែ​ប្រសិនបើ​ម្រាមជើង​របស់​អ្នក​ប្រែជា​ពណ៌​លឿង វា​ជាស​ញ្ញា​ការឆ្លង​មេរោគ​ផ្សិត​។​

​    ​* ប្រសិនបើ​ជើង​របស់​អ្នក​ឧស្សាហ៍​រមួលក្រពើ នោះ​អ្នក​កំពុងមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ហើយ​វា​ក៏​អា​ចមា​ន័យ​ថា អ្នក​កំពុង​ខ្វះ​ជាតិ​ទឹក​និង​អាហារ​រូប​ត្ថ​ម្ភ​។​

​    ​* ពក​លើ​បាតជើង​គឺជា​មូលហេតុ​ទូទៅ​បំផុត ដែល​ធ្វើ​ឱ្យជើង​ត្រជាក់ ហើយ​វា​អាច​បណ្តាលឱ្យ​ជ្រុះ​សក់​ក្បាល វិលមុខ និង​បាក់​ទឹកចិត្ត​៕