ដាក់​ទឹកឃ្មុំ​និង​ស្លឹក​ស្ពៃក្តោប​នៅលើ​ទ្រូង​របស់​អ្នក​រយៈពេល ៥ ថ្ងៃ រួច​ចាំ​អ៊ុត​មើលថា​តើ​ក្អក​នឹង​តាម​យារ​យី​លោកអ្នក​ទៀត​ឬក៏​អត់​!

    ​ជាការ​ពិត អាកា​រៈ​ក្អក​ពិតជា​រំខាន​ដល់​អ្នកខ្លាំង​ណាស់​ហើយ​អាច​កើតឡើង​ច្រើន​ថ្ងៃ​ច្រើន​។ ដូច្នេះ​ប្រសិនបើ​មាន​ករណីនេះ​កើតឡើង អ្នក​គួរតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ដែលមាន​ប្រសិទ្ធិភាព​ព្យាបាល​ដូចខាងក្រោម​។​

​    ​* គ្រឿងផ្សំ​
​    ​- ស្លឹក​ស្ពៃក្តោប ១ ទៅ ២ សន្លឹក​
​    ​- ទឹកឃ្មុំ​

​    ​* វិធី​ធ្វើ​
​    ​- ដំបូង​យក​ស្លឹក​ស្ពៃក្តោប​ទៅ​ត្រាំ​ទឹក​ក្តៅ​រយៈពេល​ពី ២ ទៅ ៣ នាទី​។ បន្ទាប់មក​ដាក់​ទឹកឃ្មុំ​ឱ្យ​ច្រើន​លើ​ផ្នែក​ម្ខាង​នៃ​ស្លឹក​ស្ពៃក្តោប ហើយ​បិត​វា​នៅលើ​ដើមទ្រូង​។ អ្នក​ត្រូវតែ​ដាក់​ថង់​ប្លា​ស្ទីក​ពីលើ​ស្ពៃក្តោប​ដោយ​រុំ​ជាមួយ​កន្សែង​នៅលើ​ជុំវិញ​ទ្រូង​។ ធ្វើ​វិធី​នេះ​មុន​ចូលដេក​។​

​    ​ប្រសិនបើ​អ្នក​ក្អក​ខ្លាំង អ្នក​អាច​ប្រើ​ស្លឹក​ស្ពៃក្តោប​ចំនួន ២ ដោយ​ដាក់​នៅលើ​ទ្រង់​និង​ខ្នង​។ នៅពេល​ព្រឹក ដក​ស្លឹក​ចេញ​ជាការ​ស្រេច​។ ធ្វើ​វិធី​ព្យាបាល​នេះ​ពី ៥ ទៅ ៧ យប់ ជំងឺ​ក្អក​របស់​អ្នកនឹង​បាត់​ដោយ​មិន​ប្រើ​ថ្នាំ​សូម្បី ១ គ្រាប់​៕

  • ដាក់​ទឹកឃ្មុំ​និង​ស្លឹក​ស្ពៃក្តោប​នៅលើ​ទ្រូង​របស់​អ្នក​រយៈពេល ៥ ថ្ងៃ រួច​ចាំ​អ៊ុត​មើលថា​តើ​ក្អក​នឹង​តាម​យារ​យី​លោកអ្នក​ទៀត​ឬក៏​អត់​!已关闭评论
  • 9 views
  • Hide Sidebar
    A+