ថៃ​គ្រោង​ដាំ​ព្រៃ​ច្រើន​លាន​ដើម​ដោយ​ទម្លាក់​គ្រាប់បែក​ផ្ទុក​ពូជឈើ​នៅ​តំបន់​ដែល​បាន​កាប់បំផ្លាញ​

​    ​ព្រៃឈើ​ដែល​បាន​លាតសន្ធឹង​នៅលើ​ផែនដី​ចំនួន ១៦ លាន​គីឡូ​ម៉ែត្រក្រឡា​ឥឡូវ​នៅសល់​ត្រឹមតែ ៦,២ គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ដោយសារ​ការកាប់បំផ្លាញ​ចេះតែ​កើនឡើង​គ្មាន​ការអន្តរាគមន៍​។​

​    ​ខណៈ​ព្រៃឈើ​ពិភពលោក​កំពុង​ត្រូវបាន​កាប់បំផ្លាញ​រៀងរាល់ថ្ងៃ​ដោយ​ឧស្សាហកម្ម​កសិកម្ម ការ​លួច​កាប់បំផ្លាញ​ដោយ​ខុសច្បាប់ ការកាប់បំផ្លាញ​សម្រាប់ធ្វើ​គ្រឿង​សង្ហា​រឹម ។​ល​។ ឥឡូវ​ប្រទេស​ថៃ​បាន​រកឃើញ​ដំណោះស្រាយ​តែមួយគត់​ដើម្បី​ជួសជុល​ដី​ដែល​ធ្លាប់មាន​ឈើ គឺ​ប្រើ​បច្ចេកទេស​កសិកម្ម​ដោយ​ទម្លាក់​គ្រាប់បែក​ផ្ទុក​នូវ​ពូជឈើ​តាមរយៈ​យន្តហោះ​។​

​    ​គំនិត​គ្រាប់បែក​ផ្ទុក​នូវ​ពូជឈើ​នេះ​គឺ​ចេញ​មកពី​ប្រទេស​ជប៉ុន​ជាមួយ​ការអនុវត្តន៍​តាមបែប​បុរាណ​ដែល​គេ​ហៅថា "Tsuchi Dango" ឬក៏ "ដាំក្នុងដី"​។ កាលពី​សតវត្សរ៍​ទី ២០ លោក Masanobu Fukuoka ជា​កសិករ​និង​ទស្សនវិទូ​ម្នាក់​បានលើកឡើង​នូវ​គំនិត​មួយ​នេះ​។ ការទម្លាក់​គ្រាប់បែក​នេះ​ដំបូង​គឺ​នៅក្នុង​ឆ្នាំ ១៩៣០ នៅពេលដែល​យន្តហោះ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ទម្លាក់​គ្រាប់ពូជ​នៅ​តំបន់ភ្នំ Honolulu៕