ដេវីដ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់ ពេជ្រ សោភា ក្នុង​ថ្ងៃ​ខួបកំណើត (​មាន​វីដេអូ​)

Videos


កាលពីយប់ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នេះ តារាចម្រៀងរាងខ្ពស់ស្រឡះស្រស់សង្ហាបែបយុវវ័យ ដេវីដ បានបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកនាង ពេជ្រ សោភា ក្នុងថ្ងៃខួបកំណើតជាមួយនឹងអ្នកគាំទ្រផ្សេងទៀត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្រៃលែង ដោយនាំមកនូវនំខួបកំណើតដ៏ធំមួយដាក់ឈ្មោះថា «ម៉ែមីខ្ញឹង» ។

ដេវីដ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់ ពេជ្រ សោភា ក្នុង​ថ្ងៃ​ខួបកំណើត (​មាន​វីដេអូ​)

ក្នុងឱកាសនៃការបង្កភាពភ្ញាក់ផ្អើលពីក្រុមអ្នកគាំទ្រនេះ គេបានមើលឃើញថា អ្នកនាង ពេជ្រ សោភា ពិតជាមានអារម្មណ៍រំភើបខ្លាំងបំផុត ចំពោះការស្រឡាញ់ចូលចិត្តពីមហាជន ជាពិសេសជាមួយដៃគូចម្រៀង លោក ដេវីដ ផ្ទាល់ ។ ក្រោយការបង្ហាញពីវីដេអូរំភើបចិត្តរួចមក ពេជ្រ សោភា ក៏ទទួលបានសារជូនពរជាច្រើន ពីមហាជន ហើយពាក្យជូនពរដែលសម្បូរជាគេនោះ គឺជូនពរឱ្យអ្នកនាងឆាប់ជាពីជំងឺ និង កាន់តែជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈនេះតែម្ដង ។

ដេវីដ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់ ពេជ្រ សោភា ក្នុង​ថ្ងៃ​ខួបកំណើត (​មាន​វីដេអូ​)

ចង់ដឹងថា អ្នកនាង ពេជ្រ សោភា មានការភ្ញាក់ផ្អើលនិងរំភើបសប្បាយរីករាយក្នុងថ្ងៃខួបកំណើតរបស់នាងកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៕ ភូមិន្ទ

ដេវីដ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដល់ ពេជ្រ សោភា ក្នុង​ថ្ងៃ​ខួបកំណើត (​មាន​វីដេអូ​)