ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​

Videos


អតីតតារាសម្តែង ម៉ៅ សុខចាន់ធី បានចុះមកលេងស្រុកខ្មែរ ដែលនិងមកដល់នៅពេលប៉ុន្មានម៉ោង ខាងមុខនេះ។លើកនេះក៏មិនខុសពីលើកមុនដែរ អតីតតារាសម្តែងរូបនេះ បានមកលេងស្រុកកំណើតតែ ម្នាក់ឯង។មានពត៌មានថា ក្រៅពីមកលេងស្រុក ម៉ៅ សុខចាន់ធី ក៏មានបំណងមកដោះស្រាយជម្លោះរវាង នាង និងអ្នកសិល្បៈម្នាក់ដែលបានជេរហែកហួរគ្នាតាមហ្វេសប៊ុកមួយរយៈមក។

ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​

គេនៅចាំបានថា កាលពីឆ្នាំមុន ម៉ៅ សុខចាន់ធី ក៏បានមកលេងស្រុកខ្មែរដែរ។តែកាលណោះនាងភ្ជាប់ពាក្យ ជាមួយលោក សៀង តារាសម្ជស្ស។ប់ុន្តែគួរអោយស្តាយ ក្រោយពីភ្ជាប់ពាក្យមិនបានប៉ុន្មានផង ចំណង ស្នេហ៍របស់តារាវ័យកណ្តាលមួយគូរនេះ ក៏បានបែកបាក់គ្នាទៅវិញ។

ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​

អ្វីដែលកត់សំគាល់សម្រាប់ការចុះមកលើកនេះមានការបង្ហើបថាក្រៅពីមកលេង ម៉ៅ សុខចាន់ធី ក៏មានបំនងមកដោះស្រាយជម្លោះរវាងនាង និងតារាប្រុសម្នាក់ដែលឈ្លោះគ្នាតាមហ្វេសប៊ុកកន្លងមក។ ចុងក្រោយនេះគេសង្កេតឃើញ ម៉ៅ សុខចាន់ធី កាន់តែមានទឹកមុខស្រស់ស្រាយច្រើនជាងមួយរយៈ មុន។

ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​

កាលពីជាងកន្ល្ះឆ្នាំមុន ម៉ៅ សុខចាន់ធី បានចូលមន្ទីរពេទ្យវះកាត់រោគមហារីករបស់នាង តែពេលនេះ បានធូស្រាលហើយ។សព្វថ្ងៃ អតីតតារាសម្តែងរូបនេះរស់នៅសហរដ្ឋអាេមរិកជាមួយកូនស្រីដែលមាន គ្រួសារហើយ៕ ចេនី

ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​
ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​
ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​
  • ស្ងាត់ៗ ម៉ៅ សុខ​ចាន់​ធី ចុះ​មកលេង​ស្រុក​ខ្មែរ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សិល្បៈ