សង​ជំងឺ​ចិត្ត​៦,៣លាន​ដុល្លារ ក្រោយ​​​កាត់​ទោស​ច្រឡំ​ឲ្យ​​​ជាប់​គុក​ ២៧​ឆ្នាំ​

បុរសកាណាដាម្នាក់បានចំណាយពេលជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់មិនត្រឹមត្រូវពីបទចាប់រំលោភច្រើនករណី តែត្រូវបានគេសងជំងឺចិត្តចំនួន៦,៣លានដុល្លារអាមេរិក នៅថ្ងៃពុធ ទី៨មិថុនា ម្សិលមិញ។

ជនរងគ្រោះជាប់ពន្ធនាគារទាំងអយុត្តិធម៌នេះមានឈ្មោះ Ivan Henry អាយុ ៦៩ឆ្នាំ ត្រូវបានគេចោទប្រកាន់រំលោភ ១០ករណី លើស្ត្រី៨នាក់ នៅចន្លោះឆ្នាំ ១៩៨១ និង១៩៨២ តែត្រូវបានសើរើឡើងវិញក្នុងឆ្នាំ ២០១០។

ក្នុងបណ្ដឹងរបស់ជនរងគ្រោះ ប្រធានចៅក្រមតុលាការកំពូលប្រចាំខេត្ត Bristish Columbia ប្រទេសកាណាដា លោក  Christopher Hinkson  និយាយថាព្រះរាជអាជ្ញាជាច្រើនរូប មិនបានបង្ហាញភស្តុតាងសំខាន់ៗឡើយ ដែលជាការរំលោភសិទ្ធិជនរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងសវនាការ។

ចៅក្រមដដែលបញ្ជាក់ថា ភស្តុតាងពាក់ព័ន្ធ មិនបានរកឃើញឡើយ ដូចជាសេចក្ដីថ្លែងការណ៍សាក្សី កោសល្យវិច័យ រួមទាំងស្នាមក្រយៅដៃ និងឧបករណ៍នានានៅកន្លែងកើតហេតុ។

ការទើបរកឃើញថាតុលាការកាត់ក្ដីមិនត្រឹមត្រូវនេះ គឺដោយសារមានបុរសអ្នកប្រព្រឹត្តពិតប្រាកដចូលខ្លួនសារភាពការរំលោភចំនួន ៣ករណី និងសុខចិត្តជាប់គុក តែបានស្លាប់មិនយូរប៉ុន្មាន៕

ប្រភព៖ sabay

 

  • សង​ជំងឺ​ចិត្ត​៦,៣លាន​ដុល្លារ ក្រោយ​​​កាត់​ទោស​ច្រឡំ​ឲ្យ​​​ជាប់​គុក​ ២៧​ឆ្នាំ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: