ប្រពន្ធកាត់លិង្គប្តី ខឹងមានស្រីក្រៅ

Videos


តាមប្រភពព័ត៌មានពីប្រទេសថៃកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៦ បានឲ្យដឹងថា នៅតំបន់ទេសចរណ៍ ប៉ាតាយ៉ា ដ៏ល្បីល្បាញរបស់ប្រទេសថៃ មានករណីប្រពន្ធលួចកាត់លិង្គប្តីដាច់ ១ កំណាត់ដោយគ្មានស្តាយស្រ ណោះអ្វីបន្តិចសោះឡើយ ។ ព័ត៌មានបានឲ្យដឹងថា មូលហេតុនៃការឈានទៅដល់ការកាត់លិង្គប្តីបែបនេះ គឺ ដោយសារតែបុរសជាប្តីឈ្មោះ ស៊ុម ឆៃ បានក្បត់ចិត្តប្រពន្ធដោយលបលួចមានស្រីថ្មីនៅក្រៅផ្ទះ ទើបធ្វើឱ្យនាង សម្រេចចិត្តកាត់ចោលដោយគ្មានស្តាយស្រណោះបែបនេះ ។

មុនមានរឿងរ៉ាវកើតឡើងប្រពន្ធ ស៊ុម ឆៃបានបញ្ឆោតឲ្យប្តីចូលក្នុងអន្ទាក់របស់នាងដែលបានរៀបចំ ទុកជាស្រេច ដោយនាងបានធ្វើឬកពារម្ញិកម្ញក់ និង លួងលោមប្តីដើម្បីរួមភេទ ។ ឆ្លៀតពេលដែលប្តីកំហូចកំពុង តែលង់នៅក្នុងមន្តស្នេហ៍ នាងបានយកកាំបិតយ៉ាងមុតកាត់លិង្គប្តីដាច់ជា ២ កំណាត់បណ្តាលឱ្យមានឈាមហូរកក្លាក់ ។ បន្ទាប់មកលោក ស៊ុម ឆៃ ក៏ស្ទុះចេញពីក្នុងបន្ទប់ ហើយយកថង់ទឹកកកដាក់ស្អំមុខរបួស និង មកអង្គុយ នៅក្បែរផ្លូវរង់ចាំក្រុមសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ។

ប្រពន្ធកាត់លិង្គប្តី ខឹងមានស្រីក្រៅ

បច្ចុប្បន្នលោក ស៊ុម ឆៃ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែដោយសារតែមុខរបួសហូរឈាមច្រើនពេកគ្រូពេទ្យត្រូវការព្យាបាល និង ពិនិត្យតាមដានមួយរយៈពេលទៀត ។ ចំពោះបញ្ហាថា តើអាចតលិង្គបានឡើងវិញ ឬយ៉ាងណានោះ គឺនៅពេលនេះនៅមិនទាន់បានកំណត់ ជាក់លាក់នៅឡើយទេ ៕

                                                                                                               គ ឡេង