តារា​សម្ដែង​​ម្នាក់​មាន​ស្នេហា​ជាមួយ Messi J ប៉ុន្តែ​វ័យ​ខុស​​គ្នា​ដល់​១៣​ឆ្នាំ​

តារា​សម្ដែង​ស្រី Phitchanat Sakhakon ហៅ May បាន​ក្លាយ​ជា​មិត្ត​ស្រី​របស់​កីឡាករ​បាល់ទាត់​ជម្រើស​ថៃ Chanathip Songkrasin ហៅ ( Messi J) ជា​ផ្លូវការ ក្រោយ​កីឡាករ​រូបនេះ​ប្រកាស​លើ​បណ្ដាញ Instagram ។

 

តារា​សម្ដែង​​ម្នាក់​មាន​ស្នេហា​ជាមួយ Messi J ប៉ុន្តែ​វ័យ​ខុស​​គ្នា​ដល់​១៣​ឆ្នាំ​

 

May ​វ័យ​៣៥​ឆ្នាំ​​​បាន​ទៅ​លើក​ទឹក​ចិត្ត ​Chanathip អំឡុង​ពេល​ជួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​ឈ្នះ​ពាន King’s Cup កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​យក​ឈ្នះ ​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី ​ ២-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

យោង​តាម​គេហទំព័រ sanookពាក់ព័ន្ធ​នឹង​រឿង​ស្នេហា កីឡាករ​វ័យ​២២​ឆ្នាំ​​បាន​ប្រាប់​ថា៖” វា​ជា​ការ​ពិត​ពួក​យើង​​ស្គាល់​គ្នា​យូរ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចង់​ឲ្យ​នរណា​​ម្នាក់​ដឹង​ទេ ទើប​តែ​ពេល​នេះ​ខ្ញុំ​ដាច់​ចិត្ត​ប្រកាស​ទៅ​ឲ្យ​មនុស្សម្នា​បាន​ដឹង ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ព័ត៌មាន​ចុះ​ផ្សាយ​និយាយ​ពី​ពួក​យើង​ទៀត​ទេ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នកគាំទ្រ​បាល់ទាត់​ទាំង​អស់​នឹង​យល់។ អរគុណ​ដែល​ស្រឡាញ់​​ពួក​យើង”។

 

 

តារា​សម្ដែង​​ម្នាក់​មាន​ស្នេហា​ជាមួយ Messi J ប៉ុន្តែ​វ័យ​ខុស​​គ្នា​ដល់​១៣​ឆ្នាំ​

 

​​​​Phitchanat Sakhakon មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ទេ នាង​ក៏​ជា​អ្នក​​រាំ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ក្រៅ​ថា Shu Qiក្នុង​ប្រទេស​ថៃ។ ទោះ​ជា​មាន​គម្លាត​អាយុ​ខុសគ្នា​ដល់​ទៅ​១៣​ឆ្នាំ ប៉ុន្តែ​​វា​មិនមែន​ជា​រនាំង​​នៃ​ស្នេហា​របស់​ពួក​គេ​ឡើយ៕

 

 

តារា​សម្ដែង​​ម្នាក់​មាន​ស្នេហា​ជាមួយ Messi J ប៉ុន្តែ​វ័យ​ខុស​​គ្នា​ដល់​១៣​ឆ្នាំ​

 

ចុចអាន៖Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ sanook

​​