ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោ ស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​

កាលពីថ្មីៗនេះ បុរសម្នាក់នៅក្នុងប្រទេសចិន បានត្រូវបង្ខំចិត្តស្រាតខោទាំងកណ្តាលផ្លូវ ក្រោយពេលទូរស័ព្ទ Smartphone របស់ក្រុមហ៊ុន Samsung (រងការចោទប្រកាន់) របស់គាត់ បានផ្ទុះនៅក្នុងហោប៉ៅរបស់គាត់គួរឲ្យញាក់សាច់យ៉ាងនេះ ។

ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោ ស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ កន្លងមកនេះ បុរសម្នាក់រស់នៅ Wuhan ដែលមានឈ្មោះថា Zhang ខណៈកំពុងដើរលំហែតាមដងផ្លូវសុខៗ នៅពេលនោះ ក៏ស្រាប់តែមានអារម្មណ៍ថាក្តៅនៅត្រង់ភ្លៅរបស់គាត់ ។ ទោះជាយ៉ាងណា Zhang បានដឹងយ៉ាងលឿនថា ច្បាស់ណាស់ប្រាកដជាទូរស័ព្ទ Smartphone របស់គាត់បានផ្ទុះនៅក្នុងហោប៉ៅខោរបស់គាត់ហើយ ។

ដោយសារតែកម្តៅរលាកភ្លៅរបស់គាត់ កាន់តែខ្លាំងឡើងរហូតទ្រាំលែងបាន, ភ្លាមៗនោះ Zhang ក៏ប្រញាប់ប្រញាល់ស្រាតខោទាំងកណ្តាលវាល ។ តាមរយៈរូបភាពបង្ហាញឲ្យឃើញទាំងហោប៉ៅខោ និង Smartphone របស់ Zhang ត្រូវឆេះខ្លោចតែម្តង ។

ទូរស័ព្ទនេះត្រូវបានដាក់ស្លាកឡូហ្គោ Samsung ហើយនៅខាងក្នុងរបស់វា ត្រូវបានចុះក្នុងបញ្ជីជាម៉ូដែល SM-G9009W ៕

ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោ ស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​ ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោ ស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​ ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោ ស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​