ផឹក “តែ” ៤ពែងក្នុង១ថ្ងៃ អាចការពារជំងឺគាំងបេះដូង

សារជាតិប្រឆាំងអុកស៊ីដកម្មដែលមាននៅក្នុង«តែ»អាចជួយដល់ដំណើរការជីវគីមីនៅក្នុងខ្លួនយើង។ដូច្នេះវា ក៏ជួយការពារដល់ការគាំង បេះដូងដែល នាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ការសិក្សាស្រាវជ្រាវ ថ្មីមួយបាននិយាយថាការផឹក”តែ” បួនពែងក្នុងមួយថ្ងៃនឹងនាំឲ្យអ្នកមានសុខភាព ល្អហើយថែមទាំងអាច ការពារ ប្រឆាំងការ គាំងបេះដូងទៀតផង។ “តែ”អាចជួយធ្វើឲ្យយើងមានស្មារតីប្រុងប្រយ័ត្ននិង ធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។សារធាតុប្រឆាំងអុកស៊ីដកម្ម នៅ ក្នុង“តែ”ដែលគេហៅថាPolyphenolsជួយដល់ដំណើរការជីវគីមីនៅក្នុងខ្លួន ទោះបីជាយើងបន្ថែមជាតិទឹកដោះគោនៅក្នុង “តែ”នោះក៏វាមិន ធ្វើឲ្យខូច គុណភាពនេះដែរ។ លោកវេជ្ជបណ្ឌិត រូតសុនបាន និយាយថាភស្តុតាងដ៏ច្បាស់លាស់នោះគឺការផឹក“តែ” ច្រើនជាងបីពែងក្នុងមួយថ្ងៃអាច ជួយកាត់ បន្ថយការគាំងបេះដូង។គេក៏ឃើញមានភស្តុតាងដែរថាស្ត្រីវ័យចំណាស់ដែលមានបញ្ហាឆ្អឹងបានធ្វើឲ្យឆ្អឹងរឹងមាំនៅពេលដែលពួកគាត់បានផឹក “តែ”ច្រើន ជាងបួនពែងក្នុងមួយថ្ងៃ។ នៅពេលនេះគេយល់ច្បាស់ថាគេចាំបាច់មានការស្រាវជ្រាវបន្ថែមទៀត។ប៉ុន្តែមនុស្សយើងអាចផឹក“តែ”ពីបីទៅប្រាំបីពែង ក្នុងមួយថ្ងៃ៕

ប្រភព៖ iknow

  • ផឹក “តែ” ៤ពែងក្នុង១ថ្ងៃ អាចការពារជំងឺគាំងបេះដូង已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: