ធាតុ​ថ្មី​បន្ថែម ​៤​ ​ក្នុង​តារាង​ខួប​គីមី​ ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ហើយ

ធាតុ​ថ្មី​ចំនួន​ ​៤​ ​ដែល​អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ ​និង​បញ្ចូល​ក្នុង​តារាង​ខួប​គីមី​កាល​ពី​ខែ​មករា​ ​២០១៦​​ ​ពេល​នេះ​ ​​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ជា​ផ្លូវ​ការ​ហើយ​ ​។​

 

ធាតុ​ថ្មី​បន្ថែម ​៤​ ​ក្នុង​តារាង​ខួប​គីមី​ ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ហើយ

Uut, Uup, Uus, Uuo ជាអក្សសម្គាល់ដែលប្រើបណ្តោះអាសន្ន

 

ឈ្មោះ​នៃ​សារធាតុ​ទាំង​នោះ​មាន​ដូច​ជា​ ​

 

nihonium ​អក្សរ​សម្គាល់​ ​Nh​ ​សម្រាប់​សារធាតុ​លេខ​ ​១១៣
moscovium​ អក្សរ​សម្គាល់​ Mc សម្រាប់​សារធាតុ​លេខ​ ​១១៥
tennessine អក្សរ​សម្គាល់​ ​Ts​ ​សម្រាប់​សារធាតុ​លេខ​ ​១១៧​
oganesson​ អក្សរ​សម្គាល់​ ​Og​ ​សម្រាប់​សារធាតុ​លេខ​ ​១១៨​ ​

 

ការ​ដាក់​ឈ្មោះ​ឲ្យ​សារធាតុ​ថ្មី​ទាំង​នេះ​ ​គឺ​ធ្វើ​ឡើង​ដោយ​ ​អ្នក​វិទ្យាសាស្ត្រ​ ​អាមេរិក​ ​រុស្សី​​ ​និង​ជប៉ុន​ ​ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ ​និង​ទទួលស្គាល់​ពី​ ​សហភាព​គីមីវិទ្យា​អន្តរជាតិ​ ​IUPAC​ ​ផង​ដែរ​ ​។​

 

អាន​បន្ត​ ​៖​ កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងារ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​​ sciencealert