ក្រសួង​ធនធានទឹក​ ជួសជុល ​និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​

ក្រសួង​ធនធានទឹក​ ជួសជុល ​និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​



​បាត់ដំបង ​៖​ ក្រោយពី​ពិនិត្យ​ឃើញថា ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខគីរី ខេត្តបាត់ដំបង ដែល​ពីមុន​មាន​សក្ដានុពល​ប្រើប្រាស់​តិចតួច លោក​ លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​សិក្សា និង​ជួសជុល ស្ដារ​ឡើងវិញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​នេះ អាច​ផ្គត់ផ្គង់​ទឹក​​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់ ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ដើម្បី​ទាញ​យក​ឲ្យ​អស់​លទ្ធភាព​ពី​សក្ដានុពល​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​ ក្រសួង​ធនធានទឹក និង​ឧតុ​និយម បាន​ចុះ​សិក្សា​ និង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ធ្វើការ​ជួសជុល​ត្រូវ​បាន​បែង​ចែក​ជា ២ ដំណាក់កាល ៖

ដំណាក់កាល​ទី ១ ៖ បាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ លើ​ការងារ​៖

– សាងសង់​ទំនប់​អាង​បន្ថែម ប្រវែង ៣.២០០ ម៉ែត្រ។​ ក្នុង​នោះ​មាន – ជីក​ប្រឡាយ​មេ ចំនួន ០៣ ខ្សែ សរុប​ប្រវែង ១៣.៤៤៥ ម៉ែត្រ។​
– ជួសជុល​ទ្វារ​ទឹក​ស្វ័យប្រវត្តិ​មុខ ៧ ប្រវែង ១១ ម៉ែត្រ (​ក្នុង ១ មុខ បំពាក់​ដៃរវៃ​ទំនើប Hand Crank ចំនួន ៨ គ្រឿង បន្ថែម​ទៀត​) ។​
– សាងសង់​សំណង់​សិល្បការ​ធំ​តូច ចំនួន ៣២ កន្លែង ។
​- ក្រាល​គ្រួស​ក្រហម​តាម​ភ្លឺ​អម​ប្រឡាយ​មេ សរុប​ប្រវែង ១៣.៤៤៥ ម៉ែត្រ។​
– រៀប​ថ្ម​មុខក្រោយ​សំណង់​ទ្វារ​ទឹក​ស្វ័យប្រវត្តិ ចម្ងាយ ១២០ ម៉ែត្រ។​
ក្រោយពេល​បញ្ចប់​ការងារ​ដំណាក់កាល​ទី ១ ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់ មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ៦.៥០០ ហិកតា និង​ស្រូវប្រាំង ចំនួន ៦០០ ហិកតា។​

ក្រសួង​បញ្ជាក់​ថា ​ដំណាក់​កាលពី​២ ៖ គោលបំណង​នៃ​ការអនុវត្ត​ការងារ​នៅ​ដំណាក់កាល​ទី ២ គឺ​ដើម្បី​បង្កើន​សក្ដានុពល​របស់​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់ ឲ្យ​មានលទ្ធភាព​ស្រោចស្រព​បន្ថែម​លើ​ផ្ទៃដី​ចំនួន ២៤.០០០ ហិកតា និង​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ស្ទឹង​មោង សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ ព្រម​ទាំង​ដំណាំ​រួមផ្សំ​មួយ​ចំនួន​ទៀត។ ការងារ​ដែល​ត្រូវ​អនុវត្ត​ក្នុង​ដំណាក់កាល​ទី ២ រួមមាន ៖
– ជីក​ប្រឡាយ​មេ ១ ខ្សែ ដើម្បី​ទាញ​ទឹក​ពី​ប្រព័ន្ធ​បាសាក់ ទៅ​ផ្គត់ផ្គង់​ផ្ទៃដី​កសិកម្ម​ក្នុងស្រុក​វាលវែង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់។
​- ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ព្រែកជី។
​- ជួសជុល​ស្ដារ​ឡើង​វិញ​នូវ​ទំនប់​ដូន​ទ្រី ដើម្បី​ស្តុក​ទឹក​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ទឹក​ឲ្យ​អាងទឹក​បាសាក់​៕​

ក្រសួង​ធនធានទឹក​ ជួសជុល ​និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​

ក្រសួង​ធនធានទឹក​ ជួសជុល ​និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​

ក្រសួង​ធនធានទឹក​ ជួសជុល ​និង​ស្ដារ​ឡើង​វិញ ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បាសាក់​