មន្ត្រី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ​ ឃាត់​រថយន្ត​កាមរី​ ដឹក​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​១៣​ក្បាល​

មន្ត្រី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ​ ឃាត់​រថយន្ត​កាមរី​ ដឹក​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​១៣​ក្បាល​

បន្ទាយមានជ័យ ​៖ ​សត្វ​ជ្រូក​រស់​ចំនួន​១៣​ក្បាល​​លួច​នាំចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់ ​ក្រោម​ការ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ព្រំដែន​​នោះ ​ត្រូវ​បាន​ក្រុម​អន្តរាគមន៍​ការិយាល័យ​បសុពេទ្យ​ខេត្ត​បន្ទាយ​ជ័យ ចុះ​អធិការកិច្ច ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០នាទី​យប់​ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ​២០១៦ ​ខណៈ​ដឹក​តាម​រថយន្ត០១​គ្រឿង ​បម្រុង​មក​ចែកចាយ​លក់​ក្នុង​ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច នាយការិយាល័យ​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ ជា​បន្តបន្ទាប់​មន្ត្រី​ជំនាញ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ ការ​នាំ​ចូល​សត្វ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ទៅតាម​ផែនការ​ណែនាំ​របស់​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​និង​ការ​បញ្ជា​ពី​ប្រធាន​មន្ទីរ​កសិកម្ម​។

ជាក់ស្តែង​ពេទ្យសត្វ​របស់​លោក​បាន​ដឹកនាំ​ចុះ​បង្ក្រាប​ផ្ទាល់​ រហូត​ឈាន​ដល់​ការ​​​​ឃាត់​រថយន្ត​ខាង​លើ​​​នៅ​ចំណុច​កាច់ជ្រុង​ខ្លា​ងាប់ ស្ថិត​ក្នុង​ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រថយន្ត​នោះ​​ម៉ាក Camry ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ 2A: 0187 ផ្ទុក​ជ្រូក​រស់​សរុប១៣ក្បាល ដែល​មាន​​ម្ចាស់ ​ឈ្មោះ ​នី ឆាយ មាន​ទីលំនៅ​ឃុំ​អូរ​សំព័រ ​ស្រុក​ម៉ាឡៃ​ ​ ហើយ​រូប​គេ​បាន​​នាំចូល​​ជ្រូក​ទាំង​នោះ​តាម​ច្រករបៀង​ខ្លា​ងាប់។

បន្ទាប់​ពី​ឃាត់ ​ក្រុម​អន្តរាគមន៍ បាន​នាំ​យក​វត្ថុ​តាង មក​បង្ខាំង​ទុក ក្នុង​កន្លែង​ចត្តាឡឺស័ក របស់​ការិយាល័យ ​ដើម្បី​ធ្វើការ​ពិនិត្យ​ឈាម​ បើ​មិន​មាន​ជំងឺ​យើង​នឹង​ប្រគល់​ឲ្យ​​ម្ចាស់​វិញ ​​ដោយ​ធ្វើការ​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់៕