កងកម្លាំង​ចំនួន​៣០៩​នាក់​ បាន​មកដល់​មាតុភូមិ ​ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បញ្ចប់​ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​

កងកម្លាំង​ចំនួន​៣០៩​នាក់​ បាន​មកដល់​មាតុភូមិ ​ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បញ្ចប់​ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមិថុនា​នេះ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិចិនតុង គណៈកម្មាធិការ​ជាតិ រក្សា​សន្តិភាព​កម្ពុជា បាន​រៀបចំ​ពិធី​ទទួល​ដំណើរ​និវត្តន៍​មកកាន់​កម្ពុជា​វិញ របស់​កងកម្លាំង​ចំនួន ៣០៩​នាក់ នៃ​កង​វិស្វកម្ម​ព្រលានយន្តហោះ​លេខ​៩១៨ និង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​៣១២ ដែល​បាន​បញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​លោកស្រី Claire Van Der Varaen អ្នក​សម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​៕
កងកម្លាំង​ចំនួន​៣០៩​នាក់​ បាន​មកដល់​មាតុភូមិ ​ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បញ្ចប់​ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​