ក្រុម​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​​មួយ​សំបុក ត្រូវ​បាន​បង្ក្រាប​ ក្រោម​ស្នាដៃ​របស់​អធិការ​ឡើង​ថ្មី

ក្រុម​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​​មួយ​សំបុក ត្រូវ​បាន​បង្ក្រាប​ ក្រោម​ស្នាដៃ​របស់​អធិការ​ឡើង​ថ្មី



បាត់ដំបង ៖ មុខសញ្ញា​សង្ស័យ​ចំនួន​៤​នាក់ ដែល​ជា​ក្រុម​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ប៉ាង ហៀ​ង ធ្វើការ​ក្រសោប​ទាំង​សំបុក ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​​ និង​ចែកចាយ​ជាក់ស្តែង។

កិច្ចប្រតិបត្តិការ​នេះ​ដែរ​គឺ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦វេលា​ម៉ោង​៥​និង​៣០​ នា​ទី​ល្ងាច​ នៅ​ចំណុច​ក្រុម២៥ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​អធិការ​ទើបនឹង​ឡើង​ថ្មី បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​ស្ដីពី​ករណី​ចែកចាយ​គ្រឿ​ង​ញៀន​ជាក់ស្តែង​រួចមក។

ក្នុង​ការ​ចុះ​បង្ក្រាប​ទៅលើ​ទីតាំង​ផ្ទះ​របស់​ ឈ្មោះ តិច ខេង ភេទ​ស្រី អាយុ​៥០​ឆ្នាំនេះ​ គឺ​គេ​បាន​ប្រើ​ប្រា​ស់​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​បាត់ដំបង និង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត ក្នុង​នោះ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​ជន​ទាំងនោះ​មានឈ្មោះ ទី​១. ហៀ​ង សំអាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ទី​២. ស៊ឹង វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ទី​៣. ហ៊ី សុ​ណា​រដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ចាក់​អង្រែ​ក្រោម ក្រុងភ្នំពេញ និងទី​​៤. ឈ្មោះ ឯល សំបូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កត់​ទួល​តា​ឯក។​

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ កម្លាំង​សមត្ថកិច្ច​ក្រុង​បាន​ធ្វើ​ការ​ដក​ហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៤ កញ្ចប់​តូច ដាវ​សាំ​ម៉ូរ៉ៃ​ចំនួន​៣​ដើម និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ថែមទៀត ដោយ​បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​យក​ទៅកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត៕

ក្រុម​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​​មួយ​សំបុក ត្រូវ​បាន​បង្ក្រាប​ ក្រោម​ស្នាដៃ​របស់​អធិការ​ឡើង​ថ្មី