ឃុំ​ខ្លួន​ឪពុក​ចុង​ ​រំលោភ​កូន​ស្រី​អាយុ​១០ឆ្នាំ​ ​ជា​ច្រើន​លើក

​កណ្តាល៖ សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅល្ងាច​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ម្សិលមិញនេះ​ បាន​ សម្រេច​ឃុំ​ខ្លួន ​ឪពុក​ចុង​ម្នាក់​ ដែល​ធ្វើ​សកម្មភាព​ ចាប់​រំលោភ​សេពសន្ថវៈ​ កូន​ស្រី​អាយុ​១០ឆ្នាំ​ ជា​ច្រើន​លើក​ នៅស្រុកមុខកំពូល។

ឪពុក​ចុង​រូបនេះ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ ​រំលោភ​សេពសន្ថវៈ ​មាន​ស្ថាន​ទម្ងន់​ទោស ​ទាក់ទង​នឹង​ជនរងគ្រោះ​ តាម​មាត្រា ​២៤១ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​នេះ ​កំណត់​ការ​ផ្តន្ទា​ទោស ​ពី​៧ឆ្នាំ ​ទៅ​១៥ឆ្នាំ​ ។

ករណី​នេះ ​បាន​កើតឡើង​តាំង​ពី កំ​ឡុង​ចុងឆ្នាំ​២០១៥ រហូតមកដល់ ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៣០​នាទី ​រសៀល ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ​ចាប់​កូនស្រី​រំលោភ​ នៅត្រង់​ចំណុច​ លើ​ផ្ទះ​ស្នាក់នៅ ក្នុង​បរិវេណ​ឡឥដ្ឋ ​យីហោ ត្បូង​ពេជ្រ ស្ថិតក្នុង​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។​

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ នួន សឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ឡឥដ្ឋ (​ត្រូវ​ជា​ឪពុកចុង ​ក្មេងស្រី​រងគ្រោះ​) មាន​ទីលំនៅ ​ក្នុងភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ​។​ នៅ​អំឡុង​ឆ្នាំ​២០១៥ ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព ​លូក​ស្ទាបអង្អែល ​ប្រដាប់ភេទ​កូនស្រី​ ប្តី​ដើម​ ជា​បន្តបន្ទាប់​ចំនួន ​៣​លើក គ្រា​ដែល​ស្ត្រី​ជា​ប្រពន្ធ​ មិន​នៅផ្ទះ ​រវល់​ទៅ​ធ្វើ​ការងារ​ នៅក្នុង​រោងចក្រ ។

លុះ​ដល់​វេលា ​រសៀល ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ ជនសង្ស័យ​ បាន​ឃើញ​កូនស្រី​ចុង​ ដែល​មាន​សតិ ​មិន​គ្រប់គ្រាន់ ដោះ​អាវ​ ស្លៀក​ខោ​ងូតទឹក​ភ្លៀង​លេង​ នៅ​ខាង​មុខ​ផ្ទះ ។

ដោយសារតែ ​មិន​មាន​ន​ណា​ម្នាក់​នៅ​ផ្ទះ ​ជនសង្ស័យ ​ក៏​បាន​ស្រែកហៅ​កូនស្រី​ ឲ្យ​ឡើង​ទៅលើផ្ទះ ពេលទៅដល់​ ជនសង្ស័យ​ បាន​ស្រាតខោ​ក្មេងស្រី ​រងគ្រោះ ​ចេញពី​ខ្លួន ។ បន្ទាប់​ជនសង្ស័យ​បានធ្វើ​សកម្មភាព ​លូក​ស្ទាបអង្អែល ប្រដាប់ភេទ និង បាន​យកដៃ​ធ្វើ​សកម្មភាព ​ទៅលើ​ប្រដាប់ភេទ​ ក្មេងស្រី​រងគ្រោះ រហូត​នាង​ស្រែកយំ ​ទើប​ឈប់ ។ លុះ​បាន​ប៉ុន្មាន​នាទី​ក្រោយ​មក ​ជនសង្ស័យ​ បាន​យក​ប្រដាប់​ភេទ​របស់ខ្លួន ​ធ្វើ​សកម្មភាព​រំលោភ​ កូនស្រី រហូត​បាន​សម្រេច​បំណង ​ទើប​ឈប់ ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជា​បន្តបន្ទាប់ ក្មេងស្រី​រងគ្រោះ ​មិន​មាន​និយាយ​ប្រាប់​ន​រណា ​ម្នាក់​នោះ​ទេ ទើបតែ ​មក​ដល់​រយៈពេល ​ចុងក្រោយ​នេះ ​នាង​ធ្លាក់​ឈាម​មិន​ឈប់​ ធ្វើឲ្យ​ស្ត្រី​ជា​ម្តាយ ​មាន​ការសង្ស័យ ក៏​ជជីក​សួរនាំ​ រហូត​បែកធ្លាយ​រឿង​នេះ​ នាំ​កូនស្រី​ ទៅ​ដាក់​ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ច​នគរបាល​ ជួយ​អន្តរាគមន៍ ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃុំ​ខ្លួន​ឪពុក​ចុង​ ​រំលោភ​កូន​ស្រី​អាយុ​១០ឆ្នាំ​ ​ជា​ច្រើន​លើក